Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តតាកែវ បញ្ជូន​ជនសង្ស័យ​២​នាក់ និង​គ្រឿងញៀន ទៅ​តុលាការ​

​ខេត្តតាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ស្នងការ​នគរបាល​ខេត្តតាកែវ បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​។

​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៦ ខែកុម្ភ​: ឆ្នាំ​២០២១ ដោយ​កម្លាំង​ជំនាញ​នៃ​អធិការនគរបាល​ស្រុក​ទ្រាំង សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ នៅ​វាលស្រែ​ខាងកើត​ភូមិ​ត្នោតជុំ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ។

​ជនសង្ស័យ​មានឈ្មោះ​៖ ១ ឈ្មោះ មាស ដា​រ៉ា ហៅថា​រ៉ា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់​ភូមិ​ត្នោតជុំ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ (​មុខរបរ​មិន​ពិតប្រាកដ​)​។ ២. ឈ្មោះ​ចាន់ ពៅ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តកំពត​(​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ មាស ដា​រ៉ា ) នៅ​ភូមិ​ខាងលើ (​មុខរបរ​មិន​ពិតប្រាកដ​)​។ លោក​អធិការ​ស្រុក បាន​បញ្ជាក់ថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មាស ដា​រ៉ា គេ​បាន​បោះ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់ ទៅក្នុង​ស្រូវ ហើយ​ពួកគេ​ទាំង​២​នាក់ បាន​រត់​ទៅកាន់​វាលស្រែ ដោយ​ដៃ​កាន់​កណ្តៀវ និង​ដំបង​ជាប់​នៅ​នឹង​ដៃ ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច កាត់​វាលស្រែ​ប្រហែល​ជាង​៤០០​ម៉ែត្រ ទើប​កម្លាំង​ស្ទាក់​ជាប់ និង​ឃាត់ខ្លួន​បាន​ទាំង​០២​នាក់​តែម្តង​។​
​ក្នុងនោះ ដកហូត​បាន ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​Clike ពណ៌​ស​ពាក់​ផ្លាកលេខ​តាកែវ 1Q 4009 និង​ទូរស័ព្ទ​០១​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×