Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​សហភាព​សហគមន៍​កសិក​ម្ម ដើម្បី​ប្រជា​សហគមន៍ ទទួលបាន​ផលប្រយោជន៍​តម្លៃ​ទីផ្សារ និង​ទប់ស្កាត់​កសិផល នាំចូល​នៅ​ខេត្តបាត់ដំបង​

បាត់ដំបង ៖ ឯកឧត្តម ឆាយ ម៉ា​ទីណា​ល់ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ការបង្កើត​សហភាព​សហគមន៍​កសិក​ម្ម ដើម្បី​ប្រជា​សហគមន៍​ទទួលបាន​ផលប្រយោជន៍​តម្លៃ​ទីផ្សារ និង​ទប់ស្កាត់​កសិផល​នាំចូល​នៅ​ខេត្តបាត់ដំបង​។​

ឯកឧត្តម ឆាយ ម៉ា​ទីណា​ល់ អភិបាលរង​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ការបង្កើត​សហភាព​សហគមន៍​កសិក​ម្ម ជា​កត្តា​ចាំ​បា​
​ច់​និង​មាន​សារសំខាន់ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច​ជនបទ ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ក​ម្លាំ​
​ង​ផលិត មធ្យោបាយ​ផលិត​និង​ពង្រឹងសមត្ថភាព​ក្នុង​ការផលិត កសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម​ឬ​សេវាកម្ម​ដែល​ពាក់ព័ន្ធ​និង​វិស័យ​កសិកម្ម​។ គោលបំណង​ធំ គឺ​បង្កើត​សហភាព​សហគមន៍​កសិក​ម្ម ដែល​ផ្ដោតលើ​បន្លែ​សុវត្ថិភាព​ដែលមាន​សហគមន៍​ដាំ​ដុះ​បន្លែ ចូលរួម​គ្នា​មាន​សហគមន៍​កសិកម្ម​តា​សី សហគមន៍​កសិកម្ម​សំរោង​សិរី​មង្គល (​នៅក្នុង​ស្រុក​ថ្មគោល​) សហគមន៍​កសិកម្ម​សាមគ្គី​កំពង់​ឆ្លង (​នៅក្នុង​ស្រុក​សង្កែ​) សហគមន៍​កសិកម្ម​អាង​កំពីងពួយ (​នៅក្នុង​ស្រុក​បាណន់​) សហគមន៍​កសិកម្ម ខាំ​កូ​គីឡូ​៣៨ (​នៅក្នុង​ស្រុក​រតនមណ្ឌល​) សហគមន៍​កសិកម្ម​ស​ម្រ​ស់កំ​ពង់​ល្ពៅ សហគមន៍​កសិកម្ម​មា​ន​ជ័យ​រស្មី​រុងរឿង (​នៅក្នុង​ស្រុក​សំឡូត​) សហគមន៍​កសិកម្ម​ពន្លឺ​ថ្មី​ពេជ្រ​ចិន្តា (​នៅក្នុង​ស្រុក​ភ្នំព្រឹក​) សហគមន៍​កសិកម្មរ​តនៈ​ក្រចាប់​មានជ័យ (​នៅក្នុង​ខេត្ត​ប៉ៃលិន​)​។ ការជ្រើសរើស​ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាការ​ត្រួត​ពិនិត្យ សម្រាប់​ដឹកនាំ​និង​គ្រប់គ្រង​សហភាព​សហគមន៍​កសិក​ម្ម និង​ការអនុម័ត​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការអនុម័ត​ផែនការ​មុខរបរ និង​គោលការណ៍​ប្រើប្រាស់​មុខរបរ ជា​ចំណុច​សំខាន់​ក្នុង​ការរៀបចំ​ស្ថាប័ន​មួយ​ថ្មី​នេះ ឲ្យ​មានលទ្ធភាព​អាច​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន ក្នុង​អាជីវកម្ម​របស់ខ្លួន​។​

​ឯកឧត្តម​ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ននេះ សហគមន៍​កសិកម្ម​មា​ន​នៅ​ទូទាំងប្រទេស ចំនួន​១១៩០​សហគមន៍​កសិកម្ម ដែលមាន​សមាជិក​ប្រហាក់ប្រហែល​១៤​ម៉ឺន​នាក់ ហើយ​មាន​ដើមទុន​ប្រហែល​២៤​ម៉ឺន​ដុល្លារ ហើយ​មាន​សហភាព​ចំនួន​១១​រូ​ច​មកហើយ​។ ការបង្កើត​សហភាព​សហគមន៍​កសិក​ម្ម​នៅ​បាត់ដំបង​ថ្ងៃនេះ ជា​សហភាព​សហគមន៍​កសិកម្ម​ទី​១២​ដែរ ដែលមាន​សមាជិក​ចំនួន​១១​សហគមន៍​កសិកម្ម និង​ក្រុមហ៊ុន​មកពី​ខេត្តបាត់ដំបង បាត់ដំបង​និង​ប៉ៃលិន​។ ប្រជា​សហគមន៍​កសិក​ម្ម​ទាំងអស់ និង​ទទួល​ប្រយោជន៍​ដូចជា​តម្លៃ​ទីផ្សារ និង​ប្រេង​សុទ្ធ​ពី​ក្រុមហ៊ុន​ថៃ​មួយ សម្រាប់​ដំណើរ​ការធ្វើ​កសិកម្ម​ទៀ​ត​ផង​។​

ឯកឧត្តម​ឈឹម សា​បុន្យ នាយក​អង្គភាព​ជំនួយ​ផលិតកម្ម​ស្រូវ​អង្ករ​ប្រចាំខេត្ត​បាត់ដំបង និង​ជា​នាយក​គម្រោង​ជម្រុញ​ជី​តូ​ហាស់​កាប់ បាន​មានប្រសាសន៍ថា ខាង​ក្រុមហ៊ុន និង​ដាក់លក់​ប្រេង​ឥន្ទ​នៈ​សុទ្ធ ជូន​ដល់​ប្រជា​សហគមន៍​កសិកម្ម​ក្នុងតម្លៃ​បោះ​ដុំ និង​ពេល​សង​ទៅតាម​រដូវ​កាល ផលប្រយោជន៍​ដែល​ប្រជាកសិករ​ទទួលបាន​ចំណេញ​ច្រើន ហើយ​ងាយស្រួល​មិន​ចំណាយពេល​ទៅរក​ទិញ​មកប្រើប្រាស់ ក្នុងពេល​ផ​លលិត​ដំណាំ​កសិកម្ម​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×