Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​រថយន្ត​ម្នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន រឿង​ស៊ីដាច់​ប្រា​ក់ជាង​១​លាន​ដុល្លារ​

​ភ្នំពេញ ៖ លោក ឡុង វណ្ណា ចៅក្រម​ស៊ើបសួរ និង​លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​រថយន្ត​មួយ ដាក់ពន្ធនាគារ​ព្រៃ​.​ស ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី បទ​ឆបោក , រំលោភ​លើ​ទំនុកចិត្ត , ក្លែងបន្លំ និង​ប្រើប្រាស​លិខិត​ក្លែង ។

​តាមពិតទៅ ក្រុមហ៊ុន​ដើមបណ្ដឹង រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​ប្ដឹង​បុគ្គលិក ២​នាក់ គឺ ១- ឈ្មោះ ហ៊ាង សុខ​ហេង ប្រធាន​ផ្នែក​លក់​, ២-​ឈ្មោះ លាស់ សុវណ្ណ ជំនួយការ​ផ្នែក​លក់ ពី បទ​ឆបោក​, រំលោភ​លើ​ទំនុកចិត្ត , ក្លែងបន្លំ , ប្រើប្រាស់​លិខិត​ក្លែង , និង​បទល្មើស​ដទៃទៀត​ដែល​ពាក់ព័ន្ធ​។ ប៉ុន្តែ​តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​តែ ឈ្មោះ ហ៊ាង សុង​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ប្រធាន​ផ្នែក​លក់​របស់ ក្រុមហ៊ុន​ដើមបណ្ដឹង រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក , ចំណែក​ឈ្មោះ លាស់ សុវណ្ណ មិនទាន់​ដឹងថា តើ​តុលាការ​មាន​ចំណាត់ការ​ដល់​ណា​នោះទេ ?៕ រក្សាសិទ្ធិដោយ : ពិសិដ្ឋCEN

​ទាក់ទិន​នឹង​ទង្វើ​ក្បត់​ទំនុកចិត្ត​របស់​អ្នក​ទាំងពីរ​នេះ សូម​អាន​សេចក្ដីលម្អិត​នៃ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន រី​ណិ​ត ជប៉ុន (​ខេ​ម​បូ​ឌា​) ឯ​.​ក ដូចខាងក្រោម ៖​

  

×