Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ទាំង​ព្រឹក បណ្តាល​ឲ្យ​កម្មការិនី​កាត់ដេរ​រោងចក្រ​ជាច្រើន​នាក់ រងរបួស​ធ្ងន់​ស្រាល

spot_img

​តាកែវ​៖ រថយន្ដ​ដឹក​កម្មករ​រោច​ក្រ ទៅ​ធ្វើការ​មួយគ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ចូលក្នុង​ដីស្រែ ពេលធ្វើ​ដំណើរ​តាមផ្លូវ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ បណ្តាល​ឲ្យ​កម្មករ​ក​ម្មា​ការិនី​ជាច្រើន​នាក់ រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់ នា​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​នេះ​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលឱ្យមាន​កម្មករ​ជាច្រើន បាន​រងរបួស​ធ្ងន់​ស្រាល និង ត្រូវ បាន បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជា​បន្តបន្ទាប់​។ ខណៈ​ពេលនេះ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម អ៊ូច ភា រួមជាមួយ​ក្រុមការងា​រ​បាននិងកំពុង​ចុះទៅពិនិត្យ និង​សួរ​សុខ​ទុក​ដល់ក​ម្មករ​រោងចក្រ​ដែល​រងរបួស នៅ​មន្ទីរពេទ្យ ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

spot_img
×