ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យការរៀបចំទីតាំងសម្រាប់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបញ្ជាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលជាបុត្រច្បង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ នៅមន្ទីរពេទ្យ កាល់ម៉ែត្រនៅថ្ងៃស្អែក វេលាម៉ោង ៨និង០០ព្រឹក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ