Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាស្ត្រាចារ្យ វិ​ទី​ត ម៉ុ​នតារ​បន ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំនួស​អ្នកស្រី រ៉ូ​ណា ស្មី​ត​

​ភ្នំពេញ​៖ លោកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​៩​កុម្ភៈ​នេះ​ថា លោក​សាស្ត្រាចារ្យ វិ​ទី​ត ម៉ុ​នតារ​បន ដែល​ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំនួស​អ្នកស្រី រ៉ូ​ណា ស្មី​ត ដែល​បានបញ្ចប់​អណ​ត្តិ​របស់​អ្នកស្រី​អស់ពី​អណ​ត្តិ​កន្លងមក​។

​លោក សាស្ត្រាចារ្យ ត្រូវបាន​គេ​ស្គាល់​ក្នុង​វិស័យ​ការងារ​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ លោក​បាន​ប្រឡូក​ក្នុងការ​អប់រំ និង​តស៊ូ​មតិ​ជាច្រើន​ផងដែរ​។ លោក​ត្រូវបានតែងតាំង​ជា​អ្នកជំនាញការ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​ដំបូង​គេ​បង្អស់ ទទួលបន្ទុក​លើ​កិច្ចការ​ហឹ​ង្សា និង​ការរើសអើង​ដោយសារ​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ហើយក៏​ជា​សហប្រធាន​ក្នុងការ​តាក់តែង​គោលការណ៍​យ៉​ក​យ៉ា​ក៌ា​តា ដែល​ចែង​ពី​គោលការណ៍​និង​វិធាន​លើកកម្ពស់​និង​ការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។ លោក​បានទទួល​ជ័យលាភី​ផ្នែក​ការអប់រំ​ពី​អង្គការ​យូណេស្កូ ក្នុង​ឆ្នាំ​២០១៤ ផងដែរ​។

​លោកស្រី ចក់ សុភាព បាន​បញ្ជាក់ថា ” ខ្ញុំ​សង្ឃឹមថា តាមរយៈ​បទពិសោធន៍ ការចូលរួម​យ៉ាងសកម្ម​របស់លោក​សាស្ត្រាចារ្យ កន្លងមក (​គួរកត់សម្គាល់​ថា​លោក​ធ្លាប់​ចូលរួម​ក្នុង​សន្និសីទ​និង​បេសកកម្ម​មួយចំនួន​កន្លងមក ដែល​ម​.​ស​.​ម​.​ក ក៏បាន​រៀបចំ​ឬ​ទទួល​ទស្សនកិច្ច​រប​ស់លោក និង​ក្រុមការងារ ពាក់ព័ន្ធ​នឹង​កិច្ចការ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ផងដែរ​) និង​ការយល់​ពី​បរិបទ​សិទ្ធិមនុស្ស​ក្នុង​តំបន់ លោក​សាស្ត្រាចារ្យ​នឹង​អាចបំពេញ​អណ​ត្តិ​របស់លោក​ក្នុងការ​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ធានា​នូវ​ធាតុ​ចូល​ពី​សហគមន៍​ដែល​សំឡេង​មិនសូវ​បាន​យកចិត្តទុកដាក់ ដើម្បី​ស្តារ​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​”៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×