Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សា​ធាណ​រដ្ឋ​ឆែក ផ្តល់​សម្ភារៈ​បណ្តុះបណ្តាល និង​ឧបករណ៍​វេជ្ជសាស្ត្រ ជាង​៩០​គ្រឿង តម្លៃ​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ

​ភ្នំពេញ ៖ យោងតាម​លោកនាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​សារព័ត៌​ក្នុងស្រុក​មួយ​ថា សាធារណរដ្ឋ​ឆែក​បានផ្តល់​សម្ភារ​បណ្តុះ​បណ្តាល និង​ឧបករណ៍​វេជ្ជសាស្ត្រ​ប្រមាណ​ជាង​៩០​គ្រឿង ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ឲ្យ​កាន់តែ​ប្រសើរឡើង​។​
​ពិធី​ប្រគល់​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រ សួង សុខាភិបាល និង​លោក ស្តេ​ផាន វួ​ច​ណារ ភារៈធារី​ស្តីទី នៃ​ស្ថានទូត​សាធារណរដ្ឋ​ឆែក ប្រចាំ​នៅ ភ្នំពេញ​។​

​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ ញឹ​ប អង្គា​បុស្ស បាន​ឲ្យ​ដឹងថា ឧបករណ៍​គំរូ សម្រាប់ ការបណ្តុះបណ្តាល​ផ្នែក​ថែទាំ​សុខភាព​ទារក​ទើបនឹង​កើត រួមទាំង​ឧបករណ៍ វេជ្ជសាស្ត្រ​ផ្សេងៗ ទៀត សរុប​ជាង ៩០​គ្រឿង ដែលមាន​តម្លៃ​ជាង ២០០,០០០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បានរៀបចំ​សម្រាប់ មន្ទីរពេទ្យ​ប្រើប្រាស់ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទ្វេភាគី និង​ឧបករណ៍​ក្នុង កម្មវិធី​ជំនួយ មនុស្សធម៌ សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩​។
​លោក នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​បន្តថា​ឧបករណ៍​ដែល​បានផ្តល់​នេះ​អាចជួយ​មន្ទីរពេទ្យ​ក្នុង​ការធ្វើ​ពិពិធ​កម្ម និង​ពង្រីក ការថែទាំ​ទារក​ទើបនឹង​កើត​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា ដោយសារ​ការពង្រឹង​សមត្ថភាព​របស់​បុគ្គលិក​ពេទ្យ​សំខាន់ៗ​នៅ​មន្ទីរពេទ្យ និង​ការផ្លាស់ប្តូរ​បទពិសោធ​ការអនុវត្ត​ល្អៗ​ពី​ពេទ្យ​ឯកទេស​ជនជាតិ​ឆែក​។
​ចំណែក​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​,​ឯកឧត្តម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម​ប៊ុនហេង ក៍បាន​មានប្រសាសន៍​ណែនាំ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ត្រូវយក​ឧបករណ៍​ទាំងនេះ​ទៅប្រើ​ប្រាស់​និង​បែងចែក​ទៅតាម​មន្ទីរពេទ្យ បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដើម្បី​យកទៅជួយ​សង្គ្រោះ​ដល់​កុមារ សំដៅ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​កុមារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ថយចុះ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×