Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តមាន​ដើម​អង្គារសីល បានបង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ទីកន្លែង ខណៈ​រដូវចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម ជិត​ចូល​មកដល់​

​ភ្នំពេញ ៖ ខណៈដែល​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ដែល​នឹង​ចូលមក​ដល់​ឆាប់ៗ​នា​ថ្ងៃ​ខាងមុខនេះ គេ​សង្កេតឃើញ មាន​វត្តមាន​ដើម​អង្គាសីល បង្ហាញខ្លួន​នៅ​គ្រប់​ទីកន្លែង ព្រោះ​ដើម​អង្គារសីល ដែល​គេ​មានជំនឿថា តំណាង​ឲ្យ​សិរី​សួស្តី និង​ទ្រព្យសម្បត្តិ នោះ ចាប់ផ្តើម​ត្រូវប៉ាន់​ហើយ​ដើម​អង្គាសីល ត្រូវបាន​ក្រុម​ឈ្មួញ​ទិញ​ពី​ប្រជាជន​នៅ​តំបន់ភ្នំ​យកមក ដាក់លក់​នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​និង​ជាយ​រាជធានី​ភ្នំពេញ​ព្រោងព្រាត ហើយ​ដើម​ផ្កា​ដ៏​ស្រស់ស្អាត​នេះ គឺជា ការពេញនិយម​ពី​សំណាក់​បងប្អូន​ខ្មែរ​កាត់​សែស្រឡាយ ចិន​និង​វៀតណាម ។​

​នៅតាម​បណ្តា​ផ្សារ​និង​ទីតាំង​លក់​ផ្កា​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ស​ងេ្ក​ត​ឃើញ​មាន​ដាក់តាំង​លក់​ផ្កា​អង្គាសីល ផ្កាស្បៃរឿង​ជាដើម ដែលជា​តម្រូវការ​រប​ស់​ពលរដ្ឋ​ដែល​និយម​មាន​ជំនឿ​និង​យកទៅ​តាំង​លម្អ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​របស់​ចិន វៀតណាម​ឲ្យ​ពួកគេ​មាន​សិរី​សួស្តី​រកស៊ី​មានបាន​ជាដើម តាម​ទំនៀមទម្លាប់​របស់​សាសនា​របស់គេ ។​

​យោងតាម​អ្នកលក់​ដើម​ផ្កា​អង្គាសីល​ដែលមាន​ឈ្មោះ ម៉ន វិចិត្រ អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ មក​លក់​នៅ​ផ្លូវ​៦៨ មុខ​អគ្គី​ទួល​សង្កែ​បាន​និយាយថា គាត់​លក់​ដើម​អង្គាសីល​ក្នុង​មួយ​ដើម​មានតម្លៃ​ផ្សេងៗ​គ្នា ចាប់ពី​៣០០០០​រៀល​ទៅ​១០​ដូ​ល្លារ​២០​ដុល្លារ រ​ទៅ​៣០​ដុល្លារ​និង​ប្រភេទ​លេខ​១ ច្រើន​លក់បាន​រហូតដល់​40$​ទៅ​50$​ទៅតាម​ទំហំ​ធំ តូច របស់​វា​។

​លោក ម៉ន វិចិត្រ បាន​ទៅ​ទិញ​តាម​ខេត្ត​តំបន់ភ្នំ យកមក​លក់​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​ប្រហែលជា​១​ខែ​មុន ហើយ​ដើម​ផ្កា​អង្គាសីល​ច្រើនតែ​ដុះ​នៅលើ​ភ្នំ អូរ និង​នៅ​កន្លែង​ត្រជាក់ បងប្រុស​បន្តថា ពេល​ដឹក​មកដល់​កន្លែង​លក់​ត្រូវ​ជួល​ទីតាំង​ដី​របស់​អស់​ក្នុង​១​រដូវ​១​លាន​រៀល ។ បងប្រុស​និយាយទៀតថា ក្នុង​ការលក់​ដើម​អង្គាសីល​បើ​ផ្កា​យើង​ចេញ​ផ្កា​ល្អ​គឺ​លក់បាន​ហើយ គាត់​លក់​ផ្កា​នេះ​ជា​រៀងរាល់ឆ្នាំ​ក្នុង​រដូវចូលឆ្នាំ​ចិន​ម្តងៗ ។​

​គួរបញ្ជាក់​ផងដែរ​ថា អតិថិជន និង​ក្រុម​ហុ៑ន​នានា ដែលមាន​សែស្រឡាយ​កាត់​ចិន និង​វៀតណាម តែងតែ​ចាប់ផ្តើម​ទិញ​ផ្កា​អង្គាសីល​នេះ យកទៅ​តុបតែង​ភ្លើងពណ៌ ចង​អាំង​ប៉ាវ​លម្អ​យ៉ាង​ស្រស់ស្អាត តាំង​ក្នុង​លំនៅឋាន​តាម​ហាង និង​ក្រុមហ៊ុន​ផ្សេងៗ​ចាប់​ពីមួយ​សប្តាហ៍​ទៅ ពីរ​សប្តាហ៍​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី ចិន​-​រៀ​ត​ណា​ម ចូលមក​ដល់​ដោយ​មិន​គិតពី​តម្លៃ​ថ្លៃ​ឬ​ថោក​នោះទេ​។​

​បើតាម​ឯកសារ​មួយចំនួន​សរសេរថា ប្រជាជន​ចិន​ច្រើន​និយម​ហៅ​ផ្កា​អង្គារសីល​នេះ​ថា ជា​ផ្កា​មើ​យ​ហួរ គឺ​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​អាយុ​យ៉ឺ​ន​យូរ ព្រមទាំង​ភាពទន់ភ្លន់​ផងដែរ ហើយ​ម្យ៉ាងទៀត​ប្រជាជន​ចិន​គេ​ច្រើនតែ​ប្រៀបធៀប​ទៅ​
​នឹង​ស្ត្រី ព្រោះ​ដើម​ផ្កា​អង្គាសីល​ធន់​នឹង​កម្តៅថ្ងៃ ធន់​នឹង​អាកាសធាតុ​ត្រជាក់ មិនតែប៉ុណ្ណោះ​ក៏​ជា​ផ្កា​ដែល​រីក​នៅពេល​ដើមឆ្នាំ​ទៀត បើ​មាន​កម្មវិធី​ឡើងផ្ទះ​បើកហាង ឬ​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​ទើបនឹង​ចាប់ផ្តើម​គេ​ច្រើនតែ​យក​ដើម​ឬ​ស្សី និង​ផ្កា​អង្គាសីល​ជា​តំណាង​នៃ​កម្មវិធី​នោះ ព្រោះ​អត្ថន័យ​របស់គេ​គ្រប់គ្រាន់​នូវ​និមិត្តសញ្ញា ដូចជា​ដើម​ឬ​ស្សី​គឺជា​ការប្រមូល​ផល​
​ប្រយោជន៍ និង​ភាព​រីកចម្រើន ឯ​ផ្កា​អង្គាសីល​គឺជា​ការអត់ធ្មត់​នឹង​ភាពទន់ភ្លន់​ស្រស់ថ្លា និង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដើរទៅ​ដើរមក​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×