បាត់ដំបង ៖ លោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមន្តរាយ បានប្រាប់ឲ្យដឹងថាការចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់ ជាលទ្ធផលប៉ះពាល់ផ្ទះសរុប៣៣ខ្នង (ក្នុងនោះសាលារៀន១ខ្នង) លើភូមិចំនួន២គឺភូមិកែវមុន្នី ចំនួន៩ខ្នងផ្ទះ ភូមិបុស្សដូងចំនួន២៤ខ្នងផ្ទះនឹងសាលារៀន១ខ្នង (ក្នុងនោះរងគ្រោះប៉ើងដំបូលទាំងស្រុងចំនួន៦ខ្នងផ្ទះ រងគ្រោះមធ្យម១០ខ្នងផ្ទះ និងស្រាល១៧ខ្នងផ្ទះ និងរបួសមនុស្ស៣នាក់(ស្រាល) ងាប់គោ១ក្បាល ក្រោយពីទទួលបានរបាយកាណ៍ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរី។
ក្រុមការងារសហកាជាមួយអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ បានចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់ កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុករុក្ខគីរី មានករណីភ្លៀង កកឮខែមួយមេលាយឡំដោយខ្យល់កន្ត្រាក់បោកបក់ ទីចំលើភូមិចំនួន២គឺភូមិកែវមុន្នីនិងភូមិបុស្សដូង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប៣២ខ្នង និងសាលារៀន១ខ្នងមានផ្ទះប្រជាពលប៉ើងដំបូលដួលរលំ និងបង្កឲ្យមនុស្សរងគ្រោះរបួសស្រាល ចំនួន០៣នាក់(ស្រី០២នាក់)និងងាប់គោ១ក្បាល ដួលរលំខូចខាតដំណាំស្វាយនិងតាង៉ែនជាច្រើនដើមផងដែរ។
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខានឹងដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរនិងមធ្យមសរុប១៦គ្រួសារ នៅព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១នេះ ដោយឡែក១៧គ្រួសារ អនុសាខាស្រុកនិងសហការជាមួយក្រុមការងារ ចុះជួយឃុំបាសាក់ជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ