Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ មកលេង​កម្សាន្ត តាម​រមណីយដ្ឋាន​នានា​ច្រើន ខណៈ​រាជរដ្ឋាភិបាល គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ មិនមាន​ឆ្លង​ក្នុង​សហគមន៍​សារជាថ្មី​នោះ

spot_img

​បាត់ដំបង ៖ ក្រុមអាជីវករ​ដែល​បើក​សេវាកម្ម​ទេសចរណ៍ មាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ជាដើម​នៅក្នុង​ខេត្តបាត់ដំបង បានបង្ហាញ​នូវ​ការរំពឹងទុក​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម នៅ​ឆ្នាំ​២០២១​នេះ នឹងមាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​បាន​ច្រើន ខណៈ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​បាន មិនមាន​ឆ្លង​ក្នុង​សហគមន៍​សារជាថ្មី​នោះ​។​

​អ្នកស្រី ប៉ែន សុគន្ធា ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះ អា​រ៉ូ​ម៉ា ស្ថិតនៅ​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បាន​និយាយ​ប្រាប់ថា​ការរំពឹង​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ដោយសារ​កម្ពុជា​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​បណ្ដើរ ហើយ​ភ្ញៀវទេសច​ណ៍​នឹង​មក​ដើរលេង​កម្សាន្ត​ច្រើន មិនមាន​ការព្រួយបារម្ភ​ខ្លាំង​ដូច​ឆ្នាំមុនៗ ខណៈ​ទីតាំង​បម្រើសេវា​កម្ម​ទេស​
​ចរណ៍​នៅក្នុង​បាត់ដំបង​បើក​ឡើងវិញ​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹង​ក្ដី​រំពឹង​នេះ អ្នកស្រី​បាន​បើក​អាហារ​ដ្ឋា​ន សម្រាប់​បម្រើសេវា​កម្ម​ម្ហូប​អា​
​ហារ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ប៉ុន្តែ​ក៏​មិន​ភ្លេច​ផងដែរ​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​។​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង បាន​បង្ហាញថា​ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​មាន​ចំនួន ៥០៤ ៧៥៩​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ថយចុះ​ជិត​២៦​ភាគរយ​។​នៅ​ឆ្នាំ​២០២០ វិស័យ​ទេសចរណ៍​បានផ្តល់​នូវ​ចំណូល​សេដ្ឋកិច្ច​ក្នុង​ខេត្ត​បាន​ជាង ២៧ លាន​ដុល្លារ​។​បច្ចុប្បន្ន​ខេត្តបាត់ដំបង មាន​សណ្ឋាគារ ៤៦​កន្លែង​, ផ្ទះ​ភ្ញៀវ ៧៧​កន្លែង​, ផ្ទះ​ស្នាក់ ៣​កន្លែង​, ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​១១៩​កន្លែង​, ម៉ាស្សា​សុខភាព ស្ប៉ា​ស្តង់ដា​៤​កន្លែង​, កីឡា​ទេសចរណ៍​៣​កន្លែង​, ភ្នាក់ងារទេសចរណ៍ ២​កន្លែង​, រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍ ៥៣​កន្លែង​និង​មគ្គុទ្ទេសក៍​ទេសចរណ៍ ៣០​នាក់ ៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×