Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បាន​ចាប់ខ្លួន ជនសង្ស័យ វាយ​សម្លាប់​បុរស​ម្នា​ក់បោះ​ចូល​សមុទ្រ​ស្រុក​ស្ទឹងហាវ​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​ឃាតករ​សម្លាប់​បុរស​ម្នាក់​ទម្លាក់​ចូលក្នុង​ទឹកសមុទ្រ នា​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ គឺ​ឃាតករ​ត្រូវជា​ប្អូនប្រុស​បង្កើត របស់​ជនរងគ្រោះ​។ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឃាតករ ដែល​សម្លាប់​បុរស​អ្នកនេសាទ​ម្នាក់ វាយ​ទម្លាក់​ទឹកសមុទ្រ នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ គឺ​ត្រូវជា​ប្អូនប្រុស​បង្កើត របស់​ជនរងគ្រោះ និង​រស់នៅក្នុង​មូលដ្ឋាន​ជាមួយគ្នា​។ កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជនសង្ស័យ ដែលជា​អ្នកដៃដល់ វាយ​សម្លាប់​បងប្រុស​ប​ង្កើ​ត របស់ខ្លួន​ខាងលើនេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​នេះ បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​។ កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ខាងលើ​មិនទាន់​ប្រាប់​សមត្ថកិច្ច​អំពី​មូលហេតុ ដែល​ខ្លួន​សម្លាប់​បងប្រុស​បង្កើត​នោះទេ​។​

​ជនសង្ស័យ​ជា​ឃាតករ ដែល​បាន​វាយ​សម្លាប់​បង​បង្កើត របស់​ខ្លួនឯង​នេះ មានឈ្មោះ នេ​ត សំអឿន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹងរាំង ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ រីឯ​ជនរងគ្រោះ សាកសព មានឈ្មោះ នេ​ត សម្បត្តិ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹងរាំង ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ទាក់ទិន​ឃាតកម្ម​នេះ លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា សំណុំរឿង​បទល្មើស​មនុស្សឃាត លើ​បងប្រុស​បង្កើត របស់​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទឹងហាវ​។ លោក​បន្តថា ក្រោយពេល​កើតហេតុ ជនសង្ស័យ ក៏បាន​រត់​ទៅសំងំ​លាក់ខ្លួន នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កងកម្លាំង​រាជ​អាវុធហត្ថ ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ចាប់ខ្លួនបាន និង​បញ្ជូនមក​ឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដែន សីមា​

 

spot_img
×