Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាំ​បន្លែ​ក្នុង​រោង​សំណាញ់​កំណើន​កាន់តែច្រើន ដើម្បី​បង្កើតជា​មុខរបរ​សម្រាប់​ពលករ​ខ្មែរ​ដែល​បាត់បង់​ការងារ​

spot_img

​បាត់ដំបង ៖ ប្រជាពលរដ្ឋ​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​រោង​សំណាញ់ បាន​មាន​កំណើន​កាន់តែ​ច្រើនឡើងៗ​នៅ​ឆ្នាំ​២០២១ ដើម្បី​បង្កើតជា​មុខរបរ​សម្រាប់​ពលករ​ខ្មែរ​ដែល​បាន​បាត់បង់​ការងារ ដែល​មិនអាច​ចេញ​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ មុខរបរ​ដែល​ពួកគាត់​(​ពលករ​ខ្មែរ​) អាច​ទាញយក​ពី​រោង​សំណាញ់​យូ​វី​នេះ តាមរយៈ​ការ​ម៉ៅការ​សាងសង់​រោង​ឬ​ស៊ីឈ្នួល​ធ្វើការ​ប្រចាំថ្ងៃ ពី​ក្រុមហ៊ុន​ណា​បង្កើត​កសិដ្ឋាន​ដាំ​បន្លែ​សុវត្ថិភាព ក្នុង​រោង​សំណាញ់ ពួ​គាត់​អា​ចរក​ការងារ​ធ្វើ​នៅ​ទីនោះ មាន​ទាំង​ការថែទាំ​បន្លែ​និង​បេះ​បន្លែ​ជាដើម​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល បាន​ប្រាប់​ឲ្យ​ដឹងថា​ពួកគាត់ បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ កាលពី​អំឡុង​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅលើ​ពិភពលោក ហើយ​បាត់បង់​ការងារ​ធ្វើ ព្រោះ​មិនអាច​ទៅ​ថៃ​វិញ​បាន ប៉ុន្តែ​ដោយមាន​សហគមន៍​ដាំ​បន្លែ​មួយ​ឈ្មោះ តា​សី​សាមគ្គី គួបផ្សំ​នឹង​ចេះ​ជំនាញ​ជាង​ខ្លះៗ​និង​រៀន​បច្ចេកទេស​បន្ថែម ពួកគាត់ ត្រូវបាន​សមាជិក​ក្នុង​សហគមន៍​ជួល​ឲ្យ​ធ្វើ​រោង​សំណាញ​ដាំ​បន្លែ​។ ការសាងសង់​មានគុណ​ភាព ពួកគាត់ ត្រូវ​បានទទួល​ការសាងសង់​ជា​បន្តបន្ទាប់ ដោយ​មិន​ត្រឹមតែ​ធ្វើ​ក្នុង​សហគមន៍​ប៉ុណ្ណោះ​ទេ​គឺមាន​ពលរដ្ឋ​នៅ​គ្រប់​រាជធានី​ខេត្ត បាន​ជួល​ឲ្យ​ធ្វើ​។​ការងារ​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ទទួលបាន​ប្រាក់​គួរសម សម្រាប់​ទុក​ផ្គត់ផ្គង់​គ្រួសារ​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល បាន​សំ​ណូ​រពរ​ដល់​ពលរដ្ឋ បន្ត​គាំទ្រ​ការបរិភោគ​បន្លែ​សុវត្ថិភាព ដែល​ដាំ​ក្នុង​រោង​សំណាញ់ ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ឲ្យ​ពួកគាត់​មានការ​ងារ​ធ្វើ​បន្ត ដើម្បី​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ការដាំ​បន្លែ​សុវត្ថិភាព​ក្នុង​រោង​សំណាញ់​នៅ​ខេត្តបាត់ដំបង កំពុងមាន​ការរីកចម្រើន ដោយ​ការដាំ​មាន​ទាំង​លក្ខណៈ​គ្រួសារ សហគមន៍​និង​ក្រុមហ៊ុន ខណៈ​ទីផ្សារ​ល្អ ព្រោះ​បន្លែ​ដាំ​ក្នុង​រោង​សំណាញ លក់បាន​ក្នុងតម្លៃ​ខ្ពស់ ជាង​បន្លែ​ដាំ​នៅ​ទីវាល​៕ រក្សា​សិទ្ធិ​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×