ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថាទាំងបងប្អូនខ្មែរ ទាំងអ្នកកាត់ខ្សែស្រឡាយចិន ពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ នៅក្នុងឱកាសចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ចិន វៀតណាម។ ហើយមកទល់ពេលនេះ ក៏សង្កេតឃើញថាការជួបជុំផឹកស៊ី និងសំឡេងធុងបាស់បានលាន់ឮ ចេញផ្ទះមួយផ្ទះ២ នៅបន្តនៅឡើយ ពោលគឺនៅមិនទាន់អស់ចំណាយឆ្នាំចិនទេ។
ពិតណាស់ គ្មានការផឹកស៊ីជួបជុំណាមួយ ដែលថាមិនស្រវឹងធ្លាក់ភ្នែកនោះទេ ដោយក្នុងនោះអ្នកខ្លះផឹកទាល់តែត្រូវបានគេ «សែង» ឬ អាចដេកនឹងដីឲ្យឆ្កែលិឍមាត់ក៏បានដែរ អាហ្នឹងបានគេឲ្យឈ្មោះថា ពិតជាអ្នកផឹកមែន!។
ជាក់ស្តែង ដូចស្រីស្អាតម្នាក់ដែលទំនងជាកាត់ខ្សែស្រឡាយចិន បានបង្កឲ្យមានការហួសចិត្ត និងគួរឲ្យអស់សំណើចជាខ្លាំងផងដែរ ខណៈនាងត្រូវបានក្រុមគ្រួសារមិត្តភក្តិ សែងចេញពីកន្លែងផឹកស៊ីនៅក្នុងបុរីមួយ យកទៅដាក់ចូលនៅក្នុងរថយន្ត ហើយត្រូវបានអ្នកផឹកស៊ីជាមួយព្រោះតែអស់សំណើចពេក ក៏បានថតយកមកបង្ហោះផ្អើលពេញបណ្តាញសង្គមតែម្តង។
តែទោះយ៉ាងណា ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកខ្លះសម្តែងការមិនពេញចិត្តនោះទេ ដោយបានលើកឡើងបែបនេះថា៖ «ប្អូនគេ ប្អូនយើង កូនគេ កូនយើង ប្រពន្ធគេ ប្រពន្ធយើង គាត់ជាស្រីផង ឱ្យគាត់ល្បីដោយសាររឿងចឹង បានអីមកវិញ? ឬជា យុទ្ធសាស្ត្រថ្មីអីទៀតហើយ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង