Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ របស់​អង់គ្លេស​បាន​ចំនួន​១៥ លាន​នាក់ ខណៈ​សម្ពាធ​នៃ​ការ​ឲ្យ​បើក​ប្រទេស​វិញ​បាន​កើនឡើង​

​ប្រទេស​អង់គ្លេស​កំពុង​ឈានដល់​គោលដៅ​នៃ​ការ​ផ្តល់នូវ​វ៉ាក់សាំង​កូ​វីដ​១៩​ដំបូង ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ចំនួន ១៥ លាន​នាក់​របស់ខ្លួន​នៅត្រឹម​ថ្ងៃ​ច័ន្ទ (​ទី​១៥ ខែកុម្ភៈ​) ដោយ​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ក្នុងការ​ចាប់ផ្តើម​បើក​សាលារៀន​ឡើងវិញ​និង​បន្ធូរបន្ថយ​លើ​វិធាន​ការបិទ​ប្រទេស​។​

​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ចក្រភព​អង់គ្លេស​មកដល់ពេលនេះ​បាន​ឈានដល់​ប្រជាជន​ជាង ១៤.៥ លាន​នាក់ ហើយ​ត្រូវបាន​គេ​មើលឃើញថា​ជា​ជោគជ័យ​មួយ​ក្នុងចំណោម​ការទទួល​ជោគជ័យ​តិចតួច​ក្នុងការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ទៅលើ​វីរុស​កូ​វីដ​១៩ ដែល​ក្នុងនោះ​ប្រទេស​នេះ​បានទទួល​រង​នូវ​ចំនួន​អ្នកស្លាប់ ខ្ពស់​និង​ការខូចខាត​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ជាង​ប្រទេសជិតខាង​ទៅទៀត​។ ប្រជាជន​អង់គ្លេស​សរុប​មាន​ប្រមាណ ៦៧ លាន​នាក់​។​
​បន្ទាប់ពី​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក​ដែល​បានអនុម័ត​វ៉ាក់សាំង​កូ​វីដ​១៩ រដ្ឋាភិបាល​បានកំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា ដើម្បី​ឈានទៅរក​អ្នកបម្រើ​ការ​តាម​ផ្ទះ និង​បុគ្គលិក​
​សុខាភិបាល​និង​អ្នក​ថែទាំ​ជួរមុខ អ្នក​ដែលមាន​អាយុ​លើសពី ៧០ ឆ្នាំ​ឡើងទៅ​និង​អ្នក​ដែល​ងាយ​រងគ្រោះ​ខ្លាំងណាស់​។​
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​Dominic Raab បាន​និយាយថា លោក​មាន​ទំនុកចិត្ត​ថា​រដ្ឋាភិបាល​នឹង​ឈានដល់​គោលដៅ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​បាន​និយាយថា​វា​ឆាប់​ពេក​ដើម្បី​ពិភាក្សា​ទៅលើ​រឹតត្បិត​អាច​ត្រូវបាន​ដកចេញ​។​

​លោក​បាន​ប្រាប់ Times Radio ថា​៖«​យើង​ចែករំលែក​មហិច្ឆតា​និង​បំណងប្រាថ្នា​ដើម្បី​ចេញពី​ការបិទ​ប្រទេស​នេះ យើង​ចង់​ធ្វើ​វា​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​មាន​សុវត្ថិភាព​ហើយ​ដូច្នេះ​វា​ត្រូវតែ​ផ្អែកលើ​ភស្តុតាង​” ។​

​លោកស្រី Dominic Raab បាន​ឆ្លើយតប​នឹង​លិខិត​របស់​សមាជិកសភា​ចំនួន ៦៣ រូប​មកពី​គណបក្ស​អភិរក្ស​ដែល​កំពុងកាន់​អំណាច​ដែល​បានទាមទារ​ឱ្យមាន​វិធានការណ៍​បិទ​ប្រទេស​ទាំងអស់​ត្រូវបាន​ដកចេញ​នៅ​ចុងខែ​មេសា​។ នាយករដ្ឋមន្ត្រី Boris Johnson នឹងដាក់​ចេញ​នូវ​ផែនការ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃទី ២២ ខែ​កុ​ម្ភះ​ដើម្បី​បញ្ចប់​ការបិទ​ប្រទេស ហើយ​បាន​និយាយថា​គាត់​ចង់​ឲ្យ​សាលារៀន​បើក​ឡើងវិញ​នៅ​ថ្ងៃទី ៨ ខែមីនា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×