Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ ! សង្ស័យ​មិន​រួចខ្លួន​ទេ លោកជំទាវ ហ៊ុន ស៊ី​ណាត ថា​វប្បធម៌​សុំទោស​រួចខ្លួន កំពុងមាន​ទីផ្សារ ត្រូវប៉ាន់​ណាស់ កុំ​ឲ្យ​វា​រួចខ្លួន​…

​ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្ត​មួយចំនួនធំ ប្រាកដ​ណាស់​ជា​បាន​ជ្រាប និង​ក៏​ដូច​ផ្ទុះ​កំហឹង​រួចហើយ ទៅនឹង​ទង្វើរ​មហា​សែនស្អប់​របស់​យុវជន​មួយក្រុម ដែល​បាន​រាំរែក (​ក្លែម​) នឹង​បទ​ចម្រៀង​ទើប​បង្កើត​ថ្មី គឺ​ជេរ​បន្ថោក​តម្លៃ​ស្ត្រី​យ៉ាង​សាហាវៗ ដែល​មិនអាច​ទទួលយក​បានឡើយ​។​

​ក្រោយពី​វីដេអូ​នេះ ត្រូវបាន​ផ្ទុះឡើង ជាមួយនឹង​កំហឹង​មហាជន​យ៉ាង​ខ្លាំងក្លា​រួចមក ក៏បាន​ធ្វើ​ក្រុមយុវជន​បាត​សង្គម ឬ ក្រុម​ខ្ទើយ​បាត​ផ្សារ​នេះ ដែល​ហាក់​គ្មាន​ភ័យ​សូម្បី​បន្តិច ក៏បាន​ចេញមក​សុំទោស​ដ៏​ហួសចិត្ត​ថា​៖ «​វីដេអូ​ហ្នឹង ទោះ​មាន​ពាក្យសម្តី​ដ៏​អសុរោះ​ក៏ពិតមែន ប៉ុន្តែ ពួកគេ​គ្រាន់តែ​រាំ​សប្បាយៗ​តែ​ជាមួយ​គ្នីគ្នា​របស់​ពួកគេ​ប៉ុណ្ណោះ ដោយ​មិនបាន​ទៅធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ណា​ម្នាក់ បរិហាកេរ្តិ៍ ឬ ជា​ជេរប្រទេច​អ្នកណា​ដែរ​…»​។​

​បើទោះជា​ចេញមក​សុំទោស​យ៉ាងណា តែ​មហាជន​ដែល​ពោរពេញ​ដោយ​កំហឹង មិនអាច​លើកលែងទោស​ឲ្យ​បានជា​ដាច់ខាត​។ ក្នុងនោះ​ផងដែរ លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ​បែបនេះ​ថា​៖ «​ពួក​អា​កើត​ពីរ​ន្ធ​ស្រឡៅ​បៅដោះ​ឆ្កែ​នេះ មិនគួរ​ឲ្យ​វា​រួចខ្លួន​សោះ ហៅ​វា​ទៅ​អប់រំ​ចេញ ហើយ​ធ្វើ​កិច្ចសន្យា​កុំ​ឲ្យ​វា​ជេរ​ទៀត ទើប​ត្រឹមត្រូវ​។​

​ម្យ៉ាងទៀត សកម្មភាព​ធ្វើ​នេះ​វា​ខុស ប៉ុន្តែ វា​ដឹង​មុន​ថា សព្វថ្ងៃនេះ​វា​មាន​វប្បធម៌ ធ្វើ​ខុស​សូមទោស​មាន​ទីផ្សារ​ពេញនិយម ត្រូវប៉ាន់​ល្អ ជេរ​ម៉ា​សប្បាយ​រួចខ្លួន​បាត់​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×