Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ប្រយ័ត្ន​ទាំងអស់គ្នា ! នារី​ម្នាក់​ចេញពី​ធ្វើការ​រោងចក្រ​វេន​យប់ ជិះ​ម៉ូតូ​ទាក់​.​ក​នឹង​ខ្សែលួស គេ​ចង​កាត់​ផ្លូវ​គ្រោង​ប្លន់ សំណាងល្អ​នាង​មិន​អី គ្រាន់តែ​…

​ភ្នំពេញ ៖ ករណី​ជនខិលខូច ឬ ក៏​ចោរ ដែលមាន​គំនិត​ដ៏​ឃោរឃៅ ប្រើ​នូវ​វិធី​យក​ខ្សែលួស ចង​កាត់​ទទឹងផ្លូវ​លៃ​មួយ​ត្រឹម​.​ក ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​អ្នកដំណើរ​នៅពេល​យប់ មិនមែន​ទើបតែ​លិចឮ​ទេ គឺ​ករណីនេះ​បាន​កើតមានឡើង​ជាច្រើន​ដង​រួចមកហើយ​។​

​ជាក់ស្តែង ដូច​ករណី​នារី​ជា​កម្មការិនី​ម្នាក់ ពិតជា​គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់ ខណៈដែល​ឃើញ​ក​របស់​នាង ពោរពេញ​ជា​មួ​ួ​យ​ស្នាមរបួស​ដាច់​ដោយសារ​ត្រូវ​ខ្សែលួស​ទាក់ ខណៈពេល​នាង​ជិះ​ម៉ូតូ ចេញពី​ធ្វើការ​រោងចក្រ​វេន​យប់ ត្រឡប់មកផ្ទះ​វិញ​។ ប៉ុន្តែ សំណាងល្អ​ហើយ ដែល​នាង​ពុំ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​នារី​រងគ្រោះ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នីសា តាកែវ បាន​ចែករំលែក​ពី​ករណី​ដ៏​រន្ធត់​របស់​នាង ដើម្បី​ឲ្យ​បងប្អូន​ជាពិសេស​អ្នកធ្វើការ​រោងចក្រ​វេន​យប់ ត្រូវបាន​មានការ​ប្រុងប្រយ័ត្ន ដោយ​នាង​បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​នៅ​ភូមិ​ស្វាយ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។ ខ្ញុំ​ធ្វើការ​រោងចក្រ​ពេលយប់ ពេល​ចេញមក​ផ្ទះ​វិញ​ម៉ោង ២ កន្លះ គេ​ចងខ្សែ​កណ្តាលផ្លូវ ធ្វើ​ឲ្យ​ខ្ញុំ​ទាក់​ក​ម៉ូតូ នៅ​ភូមិ​ត្រពាំង​ស្លា ឲ្យ​បងប្អូន​ជួយ​ស៊ែរ ប្រយ័ត្ន​ទាំងអស់គ្នា អ្នកធ្វើការ​រោងចក្រ​វេន​យប់​»​។​

​ក្រោយ​ករណី​នារី​រងគ្រោះ​ខាងលើ ត្រូវបាន​ចែករំលែក ក្នុងនោះ​ក៏​ឃើញ​មាន​ជនរងគ្រោះ​ម្នាក់ ដែល​គាត់​ធ្លាប់​ជួប​ករណីនេះ​ផងដែរ ក៏បាន​ប្រាប់​ឲ្យ​ផងដែរ​ថា គាត់​ក៏​ទើបតែ​ជួប​ហេតុការណ៍​ដូច​អ៊ីចឹង​ដែរ កាលពី​ខែ​មុន គឺ​ខណៈពេល​គាត់​ធ្វើការ​នៅ​ខេត្តក្រចេះ ជិះ​ម៉ូតូ​ពេលយប់​ដូចគ្នា ហើយ​ជិះ​រាង​លឿន​បន្តិច​ដែរ ប៉ុន្តែ​ឥឡូវនេះ មុខរបួស​នៅត្រង់​.​ក​របស់គាត់​បានជា​សះ​ហើយ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×