Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​ទេ ​!? ខណៈ​ធ្លាយ​ព័ត៌មាន​ថា ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន ទ្រី ដា​ណា​(NNP) ដាក់​កាត់​ទទឹងផ្លូវ ត្រូវ​អាជ្ញាធរ​ចុះ​រុះរើ កំពុង​បង្ក​ការវែកញែក​ឡើង​ក្តៅគគុក​

​ភ្នំពេញ ៖ នៅមុននេះ​បន្តិច នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​ព័ត៌មាន​ដ៏​ក្តៅគគុក​មួយ ដោយបាន​លើកឡើង​ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន ទ្រី ដា​ណា (NNP) ដាក់​កាត់​ទទឹងផ្លូវ ត្រូវ​អាជ្ញាធរ​ចុះ​រុះរើ ព្រោះ​មិនទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​ដាក់ បែរជា​លួច​ដាក់ តើ​ជា​ការពិត ឬ​យ៉ាងណា​?​។​

​យោងតាម​ប្រភពព័ត៌មាន ចែករំលែក​តៗ​គ្នា បានបញ្ជាក់​ឲ្យ​ដឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា «​ខណៈពេល​ម៉ោង​២​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន ទ្រី ដា​ណា​(NNP) ដែល​ដាក់​ទទឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុង​ខេត្ត​ប៉ៃលិន ត្រូវបាន​អាជ្ញាធរខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រុងប៉ៃលិន សម្រេច​ដោះចេញ​ហើយ ព្រោះ​មិនទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​ដាក់ បែរជា​លួច​ដាក់​ដោយ​គ្មាន​អាជ្ញាធរ​ជំនាញ​ដឹង​។ ព័ត៌មាន​បឋម​»​។​

​ស្រប​ជាមួយគ្នានេះ គេ​ក៏​បានឃើញ​មហាជន​ជាច្រើន បាន​លើក​ជា​សំណួរ​ងឿងឆ្ងល់ «​អយុត្តិធម៌​ណាស់ ក្នុងនាម​ខ្ញុំ ជា​ម្ចាស់​ក្រុមហ៊ុន​ដូចគ្នា យើង​មានច្បាប់​ត្រឹមត្រូវ យើង​បង់ពន្ធ​ត្រឹមត្រូវ ចំណាយ​មួយខែៗ​រាប់ម៉ឺន​ដុលារ ចូល​រដ្ឋ ចុះ​ក្រុ​ហ៊ុន​ស្រា​បៀរ ក្រុមហ៊ុន​ភេសជ្ជៈ ហេតុអ្វី​គេ​ដាក់​បាន​, ចុះ​អាជ្ញាធរ​ខ្វាក់ភ្នែក ឬ​ទើប​ភ្ញាក់​ពី​ស្រវឹង បានជា​គេ​ដាក់​ផ្ទាំង​ប៉ាណូ​ធំ​យ៉ាង​ហ្នឹងហើយ បែរ​មិនដឹងថា​គេ​លួច​ដាក់​នោះ​?»​។​

​ទោះយ៉ាងណា ខណៈពេល​នេះ គេ​ក៏​មិនទាន់​ឃើញ​ខាង​ក្រុមហ៊ុន​អ្នកស្រី ទ្រី ដាណ ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ព័ត៌មាន ដែល​កំពុង​ផ្ទុះ​ក្តៅគគុក​នេះ​នៅឡើយ​ទេ ដើម្បី​ឲ្យ​មហាជន​បានដឹង​ច្បាស់​ថា តើ​វា​ជា​រឿង​ពិត ឬ​យ៉ាងណា​?៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×