Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! លោក ផែង វណ្ណៈ ព្រលះ​ខ្លាំងៗ ករណី​ទាហាន​ការពារ​ព្រំដែន ៥០៣ តូចចិត្តរ​ត់ទៅ​ចង​.​ក ព្រោះ​មេ​គយ​ចល័ត ឈួន សោភា ចាប់​ឡាន​

​ភ្នំពេញ ៖ ករណី​ទាហាន​ការពារ​ព្រំដែន ៥០៣ សម្រេចចិត្តរ​ត់ទៅ​ចង​.​ក​សម្លាប់ខ្លួន ព្រោះ​តូច​ចិត្តនឹង​មេ​គយ​ចល័ត ឈួន សោភា ចាប់​ឡាន​ខ្លួន​ម៉ាក VIGO ដ៏​កញ្ចាស់ ដែល​ត្រូវបាន​ប្រើប្រាស់​ចូលរួម​បម្រើ​នៅក្នុង​អង្គភាព ដូចជា​តាមរយៈ​សកម្ម​ភាព​ដឹក​ជ​ញ្ជួ​ន​ប្រជាពលរដ្ឋ ក្នុង​គ្រោះទឹកជំនន់​រាប់មិនអស់​នោះ ឃើញថា​កំពុង​បង្ក​ឲ្យ​មានការ​រិះគន់​ជាខ្លាំង ដោយ​ក្នុងនោះ​មហាជន​បាន​លើកឡើងថា បើទោះជា​លោក​មេ​គយ​រូបនេះ​ចាប់​វា​ពិតជា​ត្រូវ​ច្បាប់​ក៏ពិតមែន ប៉ុន្តែ វា​ហាក់​គ្មាន​គុណធម៌ និង​ការយោគយល់​ទៅដល់​មន្ត្រី​ទាហាន ដែល​បាន​ជួយ​ការពារ​ប្រទេសជាតិ និង​ប្រជាជន​គ្រប់​កាលៈទេសៈ​សូម្បី​បន្តិច​សោះឡើយ​។​

​នេះ​ជា​សំណេរ​របស់​នាយទាហាន គង់ សេរី​វុ​ទ្ឋ បាន​សរសេរ​ដាក់​លោក​មេ​គយ ឈួន សោភា បែបនេះ​ថា​៖ «​លោក​អា​គយ​ឯង​មិន​បើកភ្នែក​មើល​ផង អា​លោក​គយ​ចង្រៃ​ចង់​ឈ្នះ​ទាហាន​ដើម្បី​អ្វី​????? ពេល​ស្រុក​មាន​សង្គ្រាម​ទាហាន​ក្លាហាន ពេល​ស្រុក​សាន​ត្រាន គយ​មក​ជាន់ក​ទាហាន អយុត្តិធម៌​ណាស់ ពេល​ប្រជាពលរដ្ឋ​ជួប​គ្រោះធម្មជាតិ និង​ជួយ​ប្រជាពលរដ្ឋ​រង​ទុក្ខ តើ​អា​លោក​គយ​និង​នៅឯណា​????​មេច​មិន​យក​ឡាន​មាន​ពន្ធ​របស់​អស់លោក​ឯង​មកជួយ​ដឹក​ប្រជាពលរដ្ឋ​ជំលាសចេញ​ផង មិន​បើក​គ្រាប់ភ្នែក​មើល​ផង​ចុងឆ្នាំ​២០២០​ទឹក​ជន់ នៅផ្ទះ​ដេក​ឱប​ប្រពន្ធ ឬ​ឱប​ស្រី​ដេក​ម៉ាស៊ីនត្រជាក់​រំភើយ ចុះ​ពួក​ទាហាន​វិញ គ្នា​លំបាក​ទាំងយប់​ទាំង​ថ្ងៃ ត្រូវ​ឃ្លាត​គ្រួសារ​លំបាក​ទាំង​កាយ​ចំណាយ​ទាំង​ធនធាន​ដើម្បី​ចាក់​ប្រេង​បម្រើ​អង្គភាព និង​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ដើម្បី​ប្រពល​រដ្ឋ​បាន​សុខ​រួចផុត​គ្រោះភ័យ​»​។​

​ជុំវិញ​រឿងរ៉ាវ​នេះ​ផងដែរ លោក ផែង វណ្ណៈ ក៏បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ថា «​ចាប់​វា​ត្រូវ​ហើយ តែ​ការចាប់​បែបនេះ វា​គ្មាន​គុណធម៌​សោះ តើ​គាត់ (​ឈួន សោភា​) ខ្វះ​ឡាន​ចាប់​មែន នៅ​បន្ទាយមានជ័យ ឡាន​អត់​ពន្ធ​ច្រើនណាស់​! ថ្ងៃ​ណាមួយ ឲ្យ​តែ ឈួន សោភា ស្ម័គ្រចិត្ត​ថា​យល់ព្រម​ចាប់ ផែង វណ្ណៈ នឹង​ទៅ​ចង្អុល​ឲ្យ​មន្ត្រីខេត្ត​ហ្នឹង​ឈរ​ចាប់​មុខ​កន្លែង​ប៉េអឹម មុខ​កន្លែង​សាលាខេត្ត អត់​ខ្វះ​ទេ​! ខ្ញុំ​នឹង​ចង្អុល​ឲ្យ​ចាប់ ឲ្យ​លេខ​ទូរស័ព្ទ​មក ខ្ញុំ​ដឹកនាំ​ឲ្យ​លោក​ឯង​ទៅ​ចុះ​ចាប់​… ហើយ​មិនមែន​ចាប់​ឡាន​កញ្ចាស់​ដូច​មន្ត្រី​យោធា​ជិះ​ទេ គឺ​ចាប់​ឡាន​ទំនើបៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ហ្នឹង ខ្ញុំ​ស្គាល់​ទាំងអស់​»​។ លោក ផែង វណ្ណៈ ក៏បាន​វិភាគ​ថា ការចាប់​ឡាន​មន្ត្រី​ទាហាន​ដែល​បាន​ចង​.​សម្លាប់ខ្លួន​នេះ គឺជា​ការចាប់​បែប​មាន​គំនុំ ច្រើនជាង​ការចាប់​បទល្មើស​រត់ពន្ធ ដោយ​លោក​ថា ឡាន​កញ្ចាស់​អែ តើ​បង់ពន្ធ​ប៉ុន្មាន ឡាន​ឲ្យ​ឡើង​កញ្ចាស់ ហើយ​បុក​គ្នា ទើប​ជួសជុល​តោន​បាញ់ថ្នាំ​ហើយ បែរជា​គ្មាន​ការយោគយល់ ទៅលើ​មន្ត្រី​ដែល​ធ្វើ​សកម្មភាព​ការពារ​ព្រំដែន ហើយ​ឡាន​នេះ​ក៏បាន​បម្រើ​ដល់​អង្គភាព​ចង់​ឡោក​ម៉ាស៊ីន​ទៅហើយ​។​

​លោក ផែង វណ្ណៈ ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ មានមតិ​ខ្លះ បាន​លើកឡើងថា លោក ឈួន សោភា ហាក់ដូច​គ្មាន​បទល្មើស​គេចពន្ធ​ត្រូវ​ចាប់ បែរជា​មក​ចាប់​រថយន្ត​របស់​រដ្ឋ​អោយ​បង់ពន្ធ​ទៅវិញ​។ មាន​ទំនិញគេចពន្ធ​ច្រើនណាស់ រួមទាំង​រថយន្ដ​សេរី​ទំនើបៗ​ផង ត្រូវ​ចាប់ បែរជា​មិន​ចាប់ មក​ចាប់​រថយន្ត​កញ្ចាស់ ដែល​ប្រើ ប្រាស់​ជិត ១០ ឆ្នាំ ទៅហើយ ៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×