Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង បើក​ទៅបុក​កង់​បី​ពីក្រោយ​កិន​ពីលើ រួច​បន្ត​ទៅបុក​ពីក្រោយ​រថយន្ត​២​គ្រឿង​ទៀត កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​កង់​បី​ពីក្រោយ រួច​បន្ត​ទៅបុក​រថយន្ត​ម៉ាក​ព្រូស​២​គ្រឿង​ទៀត នៅខាងមុខ​កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ទាំងស្រុង ចំណែក​ម្ចាស់​កង់​បី និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ស្រាល បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ៦ និង ៤០ នាទី​យប់​ត្រូវ​និង​ថ្ងៃ​ចន្ទ​ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុច​ស្តុ​ប​បា​គូ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​កង់​បី​មួយគ្រឿង ពណ៌​ក្រហម​ពាក់​ផ្លាកលេខ ភ្នំពេញ 1-GS 6894 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​២​នាក់​ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ជិត​ដល់​ស្តុ​ប​បា​គូ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ទៀត ពណ៌​ស បើកប​ដោយ​បុរស​ម្នាក់​ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ PP- 2760 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពីក្រោយ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​កង់​បី​ទៅ​ផ្ទប់​និង​រថយន្ត​កុងតឺន័រ បណ្តាល​ឲ្យ​កៀប​ជាប់​មនុស្យ​រងរបួស រួច​បួង​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​ព្រូស​២​គ្រឿង​បន្ថែមទៀត បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ទាំងស្រុង​។ ចំណែក​អ្នកបង្ក​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​២​គ្រឿង និង​កង់​បី​មួយគ្រឿង​ទៀត ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×