Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​ម្នាក់ រត់តាម​សង្សារ ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវបាន​រកឃើញ និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើងវិញ​

​ព្រះវិហារ ៖ នារី​វ័យក្មេង​ម្នាក់​បាន​រត់តាម​សង្សារ​របស់ខ្លួន ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្ថិតនៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នារី​រូបនេះ ត្រូវបាន​មន្ត្រី​មន្ទីរ​សុខាភិបាល តាមរក​ឃើញ និង​យកទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​ហើយ​

​ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានឱ្យដឹងថា នារី​វ័យក្មេង​រូបនេះ បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ។ នារី​រូបនេះ​មានឈ្មោះ ធា ជី​ថា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចង្វា ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ នារី​រូបនេះ រត់តាម​សង្សារ​ឈ្មោះ ឌិន សា​ម៉ុ​យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គការ​អេដស៍ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រាប់​កាសែត​ក្នុងស្រុក​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ នេះ​ថា នារី​រូបនេះ​ត្រូវបាន​មន្ត្រី​មន្ទីរ​សុខាភិបាល​តាមរក​ឃើញ និង​យកទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិញ​ហើយ​។ នារី​រូបនេះ បាន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ឡើងវិញ​។ មន្ត្រី​សុខាភិបាល ក៏បាន​តាមរក​អ្នកពាក់ព័ន្ធ​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។
​លោកស្រី យក់ សម្បត្តិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​សូម​ចូលរួម​សហការ​កុំ​រត់គេច​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ការធ្វើ​បែបនេះ​ងាយ​នាំឱ្យមាន​ហានិភ័យ​ក្នុងការ​ចម្លងជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×