បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបងម្នាក់ យកបង្គោលថ្មទៅបោះចំកណ្តាលផ្លូវ ដោយសារគាត់អះអាងថា ជាដីរបស់គាត់ ដែលពីមុនមានទទឹង៤ម៉ែត្រ តែក្រោយមករដ្ឋពង្រីកផ្លូវរហូតដល់៨ម៉ែត្រ ។ គាត់នៅតែទាមទារលើម្ចាស់កម្មសិទ្ធិដីនេះដដែល ទោះរដ្ឋបានឈូសឆាយចេញជាផ្លូវក៏ដោយ។ ដីនេះស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
ចំណែកលោកស្រី ដោ សម្ផស្ស បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ធ្វើចឹងបានទៀត បងអភិបាលរង (បាត់ដំបង) អើយ ក្រែងបងអាជ្ញាធរមែន ? បើធ្វើចឹងឲ្យប្រជាពលរដ្ឋ លោកគិតបែបណាទៅ?៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ