Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ងួន រតនៈ ព្រមាន​អ្នករត់​តាក់ស៊ី​ទាំងអស់​កុំ​លួចលាក់​ដឹក​ពលករ​គេចវេស​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ប្រសិនជា​រកឃើញ​នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់ ដោយ​មិន​លើកលែង​ទ្បើ​យ

​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ជួប​សំណេះសំណាល​ជា​បងប្អូន​អ្នករត់​តាក់ស៊ី នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង មានការ​អញ្ជើញ​ចូលរួម​ពី​កង​ម្លាំ​ង​ចម្រុះ​ទាំងបី​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​សំខាន់​មួយចំនួនទៀត ។ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​អ្នករត់​តាក់ស៊ី​(​រថយន្តឈ្នួល​) នាឱកាស​នេះ ឯកឧត្តម ងួន រតនៈ បាន​ប្រមាន​ដល់​អ្នករត់​តាក់ស៊ី​ទាំងអស់​កុំ​លួចលាក់​ដឹក​ពលករ ក្នុង​គោលបំណង​គេចវេស​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ប្រសិនបើ​សមត្ថកិច្ច​ឃើញ​នឹង​ផ្តន្ទាទោស​ដោយ​មិន​លើកលែង​ឡើយ ពីបទ​ជួញដូរ​មនុស្ស​ខុសច្បាប់​។

​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត ក៏បាន​បន្តទៀតថា ការដឹកជញ្ជូន​ពលក​រ ដើម្បី​គេចវេស​មណ្ឌល​ច​ត្តា​ឡី​ស័ក គឺជា​ហ​នី​ភ័យ​ខ្ពស់​មួយ​ប្រសិនបើ​ពលករ​នោះ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ នឹងមាន​ការរីក​រាល​ដល់​បងប្អូន​ក្រុមគ្រួសារ និង​ឈានទៅដល់​ការផ្ទុះ​ក្នុង​សហគមន៍​ណាមួយ​ជាមិនខាន​។ ឯកឧត្តម ងួន រតនៈ បាន​សង្កត់ធ្ងន់ៗ​ថា ប្រសិនបើ​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ដោះលែង អ្នក​ដឹកជញ្ជូន​ពលករ ដើម្បី​គេចវេស​មណ្ឌល​ច​ត្តា​ឡី​ស័ក ដោយ​មនោសញ្ញចេតនា​ក្តី ឬ​ដោយ​ការ​សូកប៉ាន់​ក្តី ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ដូចគ្នា​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×