បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ រត់តាមសង្សារចេញពីកន្លែងធ្វើចត្តាឡីស័ក ខណៈពេលនេះត្រូវបានកងកម្លាំងចាប់បានវិញហើយ។
នៅម៉ោង២៤:០០ នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណី ពលករ ០១នាក់ភេទស្រី ត្រូវបានសង្សារលូចនាំរត់ចេញពីមណ្ឌល ធ្វើ ចត្តាឡីស័ក នៅសាលាបឋមសិក្សា ហ៊ុន សែន គ្រួសារ យ៉េត ស្រុកត្រពាំងប្រាសាទ។
រហូតមកដល់ម៉ោង ១៣:៤០នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក ត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ឃាត់ខ្លួនបាននៅមុខផ្ទះសំណាកឡាក់គីស្តារ ភូមិអូរចិញ្ចៀន ឃុំអូរចិញ្ចៀន ស្រុកអន្លង់វែង។
១.ឈ្មោះធា ស៉ីថា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ ព្រែកសង្ហា ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (អ្នកធ្វើ ចត្តាឡីស័ក)។
២.ឈ្មោះ ឌិន សាម៉ើយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្រអែម ខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (អ្នកនាំរត់)។
៣.ផល បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាអ្នកពាក់ព័ន្ធ)។
៤.ផុន ណែត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិព្រៃពីរ ឃុំព្រៃពីរ ស្រុកដងទង់ ខេត្តកំពត (ជាអ្នកពាក់ព័ន្ធ)។
៥.ប៉ុន រើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ (ជាអ្នកកពាក់ព័ន្ធ)។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុក បានបញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ