Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបការ​បាន​ពីរ​ថ្ងៃ ស្ត្រី​ម្នាក់​តូចចិត្ត​គ្មាន​សល់​លុយ​ធ្វើ​ដើម​រកស៊ី ចងក​សម្លាប់ខ្លួន​ចោល​ប្តី​

spot_img

​សៀមរាប ៖ មាន​ករណី​ធ្វើ​អត្តឃាត​ដោយ​ស្ត្រី​ម្នាក់​ទើប​តែ​រៀបការ​ថ្មីថ្នោង​បាន​សម្រេចចងក​សម្លា​ប់​ខ្លួន​នៅក្នុង​បន្ទប់ដេក ចោល​ប្តី នៅ​ភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រនិគម កាលពី ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ស្ត្រី​ដែល​ធ្វើអត្តឃាត ឈ្មោះ ចាន់ ស្រី​ទៀន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ។ ករណីនេះ កងកម្លាំង​នគរបាល​ជំនាញ​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​លើ​សព ហើយ​បាន​បញ្ជាក់​ឲ្យដឹងថា មូលហេតុ​បណ្តា​ឲ្យ​ស្ត្រី​នោះ​ធ្វើ​អត្តឃាត ខ្លួនឯង ដោយសារ​អន់ចិត្ត​ក្រោយពេល​រៀបការ​រួច គ្មាន​សល់​លុយ​សម្រាប់​ធ្វើ​ដើម​ទុក​រកស៊ី ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា នារី​រូបនេះ​បាន​រៀបការ​នៅ​ថ្ងៃ​ទី​២៣ និង​ទី​២៤ លុះដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ដើរ​រអ៊ូរទាំ​ម្នាក់ឯង​ថា​រៀបការ​ហើយ​អត់​សល់​ប្រាក់​ចំណងដៃ​សម្រាប់​រកស៊ី​។ លុះដល់​ព្រឹក​ថ្ងៃទី​២៦ បាន​ក្រោកពីដំណេក​ធ្វើ​ការងារ​ផ្ទះ​ជាធម្មតា មិន​បាន​រអ៊ូរទាំ​អ្វី​ទៀត​ទេ តែ​នៅ​វេលា​ម៉ោង​៨​ព្រឹក​នាង​បាន​ឡើង​ទៅលើផ្ទះ ។ ចំណែក​ឪពុក​ម្តាយ​និង​ប្តី​អង្គុយ​លេង​នៅ​ក្រោមផ្ទះ លុះដល់ ម៉ោង​៩​និង​៣០​នាទី ឪពុកម្តាយ​ជនរងគ្រោះ​បាន​ស្រែកហៅ​ឲ្យ​ចុះ​ទៅ​ដាំបាយ តែម​មិនឮ​នាង​ឆ្លើយតប ក៏​ឡើង​មក​ហៅ​នៅលើផ្ទះ ព្រមទាំង​ច្រាន​ទ្វារ​បន្ទប់​បើក​មិន​បាន​ព្រោះ​ជាប់​សោ​ខាងក្នុង ពេល​នោះ​ឪពុក បាន​ចុះ​ទៅ​យក​ដែក​ស្បែង​មក​គាស់​បន្ទប់ ស្រាប់តែ​ឃើញ​នាង ចង​ក​លើ​បង្អួច​នឹង​ខ្សែភ្លើង​ស្លាប់បាត់​ទៅ​ហើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×