ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រកាសច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងប្រឌិតទាំងស្រុងនេះ ពាក់ព័ន្ធករណីបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយព័ត៌មានមានអ្នកគ្រូបង្រៀនម្នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានធ្លាក់ខ្លួនឈឺរហូតស្លាប់។
លោកជំទាវ បានបញ្ជាក់ថា រហូតមកទល់ថ្ងៃនេះ ពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
បើតាមការផ្សព្វផ្សាយរបស់ផេក គ្រូបង្រៀន-Teacher អ្នកគ្រូ ឆន ណាវី បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជំងឺរលាកស្រោមខួរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ