Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដក​មេភូមិ​ដំរី​ស្លាប់ រឿង​ស៊ីដាច់​លុយ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ ជួយឧបត្ថម្ភ​លោកយាយ​ពិការ​ម្នាក់ មាន​ប័ណ្ណ​ក្រីក្រ​

​កំពង់ធំ ៖ ថ្នាក់ដឹកនាំ និង​ក្រុមប្រឹក្សា​សម្រេច​ដកហូត​បញ្ចប់​តំណែង​លោក​លូ​ង ឡុ​ក ជា​មេភូមិ​ដំរី​ស្លាប់ រឿង​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​ក្រីក្រ ដែលជា​លុយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា ជួយឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ដែល​កំពុងតែ​ជួប​កា​លំបាក ក្នុងស្ថានភាព​ការពារ​ទប់ស្កាត់​កូ​វីដ​១៩ ។​

​លោក​លួង ឡុ​ក អតីត​ជា​មេភូមិ​ដំរី​ស្លាប់ ត្រូវបាន​ប្រជាពលរដ្ឋ ចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​​ស៊ីដាច់​លុយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ឧបត្ថម្ភ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ប័ណ្ណ​ក្រីក្រ​កូ​វីដ​១៩ ហេតុការណ៍​នេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​សាច់ញាតិ​លោកយាយ ឃុំ ណាវ អាយុ ៦៣ ឆ្នាំ​ជា​ពិការភាព និង​មានកូន​ម្នាក់​ដែល​សតិ​មិន​ប្រក​តី បាន​តវ៉ា​សើរើ​នៅ​សាលាឃុំ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ដំណោះស្រាយ ក្នុង​សាលាឃុំ​ដំរី​ស្លាប់ លោក​លូ​ង ឡុ​ក អតីត​មេភូមិ​ដំរី​ស្លាប់ បាន​សារភាពថា បាន​ស៊ីដាច់​លុយ​កូ​វិដ​១៩ ដែល​សម្តេច​ជួយ​ឧ​ត្ត​ម​ដល់​លោកយាយ ឃុំ ណាវ ដែល​ជនពិការ ចាប់តាំងពី​បើក​ដំបូង​មក​ម្លេះ ដោយបាន​និយាយ​ភូតភរ​កុហក់ សាច់ញាតិ​បងប្អូន​អ្នកភូមិ​ថា លោកយាយ​ពុំមាន​ប័ណ្ណ​ក្រីក្រ​នោះទេ តែ​បងប្អូន​អ្នកភូមិ​ដឹង​ច្បាស់​ថា លោកយាយ​បានធ្វើ​ប័ណ្ណ​ក្រីក្រ​ហើយ ក្រោយ​មានការ​ស្រាវជ្រាវ ដោយបាន​បញ្ជាក់​ច្បាស់លាស់​ពី​លោកស្រី​មេឃុំ​ដំរី​ស្លាប់​ថា លោកយាយ​ពិតជា​មាន​ប័ណ្ណ​ក្រីក្រ​ពិតប្រាកដ ហើយ​បាន​បើក​លុយ​រាល់​ខែ​ទៀតផង ។​

​នៅ​កិច្ច​ដំណោះស្រាយ បាន​ឲ្យ​ដឹងថា ក្រោយពី​បែកធ្លាយ​ផ្ទុះ​រឿង​ថា​លោកយាយ​មាន​ប័ណ្ណ មេភូមិ​ភ័យ​ខ្លួន​ក៏​លួច​ធ្វើលិខិត​មួយច្បាប់ ជា​របាយការណ៍ មក​ឲ្យ​លោកស្រី​មេឃុំ​ដើម្បី​ជួយ​ជា​អំណាស់អំណាង ថា​ខ្លួន​បាន​រាយការណ៍​ពី​សកម្មភាព​បើក​លុយ និង​មាន​លុយ​ចំនួន​២៤​ម៉ឺន​រៀល ចំនួន​២​ខែ​មក​រក្សាទុក​នៅ​សាលាឃុំ ក្នុងនោះ​ចំនួន​លុយ​ដែល​នៅសល់​ជាច្រើន​ខែ លោក លួង ឡុ​ក អតីត​មេភូមិ​ដំរី​ស្លាប់ បាន​ឲ្យ​កូន​បើក​ទុក​សម្រាប់​ចាយវាយ​ផ្ទាល់ខ្លួន លើ​គំនរ​ទុក្ខ​របស់​លោកយាយ​ជនពិការ ។​

លោក លួង ឡុ​ក អតីត​មេភូមិ​ដំរី​ស្លាប់ បាន​សារភាព​កំហុស​និង​ទទួលខុសត្រូវ ធានា​សងលុយ​ឲ្យ​លោកយាយ​គ្រប់​ចំនួន ព្រមទាំង​លើកដៃ​សំពះ ដើម្បី​សុំ​ឲ្យ​បញ្ចប់រឿង​តែ​ប្រជាពលរដ្ឋ​ទាំង​ភូមិ​មិនអាច​ទទួលយកបាន ថែមទាំង​ដាក់ពាក្យ​បណ្តឹង​មក​សាលាស្រុក​កំពង់ស្វាយ ដើម្បី​រក​យុត្តិធម៌​។​

​លោកស្រី យឹ​ង ហៀ​ប មេឃុំ​ដំរី​ស្លាប់ មាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១​ថា បន្ទាប់ពី​មាន​កិច្ចប្រជុំ​នៅ​សាលាស្រុក​កំពង់ស្វាយ អភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ បានសម្រេច​ធ្វើការ​ណែនាំ ឲ្យ​ដាក់​ទារុណកម្ម​លោក​មេ​ភូ​ដំរី​ស្លាប់ ដោយ​ការដកហូត​តំណែង​មេភូមិ និង​ឲ្យ​អនុ​ភូមិ​ឡើងជា​មេភូមិ​ដំរី​ស្លាប់​ជំនួស​លោក លួង ឡុ​ក ដោយ​ការសាកល្បង​ការងារ​បុគ្គល​ដែល​មក​ទទួល​តំណែង​ជា​មេភូមិ បើ​ការងារ​ល្អ និង​ធ្វើជា​មេភូមិ​រហូត តែបើ​មិនមាន សមត្ថភាព​និង​ត្រូវ​បោះឆ្នោត​ជ្រើ​រើស​មេភូមិ​ថ្មី ។​

​លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់ ក្នុង​កិច្ច​ដំណោះស្រាយ ជំលោះ​រវាង​លោក​លួង ឡុ​ក មេភូមិ​ដំរី​ស្លាប់ គឺ​ពិត​ជាមាន​កំហុស​ខ្លាំង​មែន ដោយសារតែ​លោក​មេភូមិ​បាន​បើក​លុយ​ឧបត្ថម្ភ​របស់​សម្តេច ហើយ​ពុំបាន​ប្រគល់ជូន លោកយាយ​ដែលជា​ជនក្រីក្រ ថែមទាំង​យកលុយ​ទាំង​នោះមក​រក្សាទុក​ខ្លួនឯង ហើយ​មិនបាន​ផ្តល់ដំណឹង​មក​អាជ្ញាធរ​ឃុំ​ដឹងឮ ពី​ការមិន​អវត្តមាន​របស់លោក​យាយ​នៅក្នុង​ភូមិ ដោយ​យល់ឃើញថា​លោកយាយ​ទៅ​រស់នៅ ជាមួយ​កូន​តាម​ខេត្ត​មួយ​រយះ ចំណែក​ថវិការ​បើ​សា​ម៉ី​ខ្លួន​មិន​ទទួលយក និង​បង្វែ​មក​រតនាគារ​វិញ ។ លោក​ថា លោក​មេភូមិ​ត្រូវ​ផ្អាក​ការងារ​ជា​មេភូមិ​ដំរី​ស្លាប់​ហើយ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×