Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​កូ​វីដ​.១៩​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ខេត្តសៀមរាប​មានការ​ថយចុះ ៧៤,០៩​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៩

​ភ្នំពេញ​ ៖ ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​បាន​ថ្លែងថា​ដោយ​ផ្អែកទៅលើ​សម្បត្តិ​វប្បធម៌ ទីតាំង​ភូមិសាស្ត្រ បានធ្វើឱ្យ​ខេត្ដ​សៀមរាប​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជា​ចម្បង​លើ​វិស័យ​កសិកម្ម និង ទេសចរណ៍​។​ការថយចុះ​ភ្ញៀវទេសចរ​ទៅកាន់​ខេត្តសៀមរាប​ត្រូវបាន​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​លើកឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តសៀមរាប​»​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

​ឯកឧត្តម​បន្តថា​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០២០ បានធ្វើឱ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​យ៉ាងគំហុគ ដែល​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដោយមាន​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​សរុប​ចំនួន ១ ១០៤ ០៣៦​នាក់ មានការ​ថយចុះ ៧៤,០៩​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៩ ក្នុងនោះ​មានដូចជា ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប ៤០០ ៨៨៩​នាក់ មានការ​ថយចុះ ៨១,៨២​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​សរុប ៧០៣ ១៤៧​នាក់ មានការ​ថយចុះ ៦៥,៨១​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។

​ដោយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​បាន​ធូរស្រាល បានធ្វើឱ្យ​ទេសចរណ៍​ក្នុងស្រុក​មាន​សកម្មភាព​មួយចំនួន ជាហេតុ​ធ្វើឱ្យ​សេវាកម្ម​ទេសចរណ៍ (​សណ្ឋាគារ ផ្ទះសំណាក់​) អាប់​ផាត​មិន និង​ភោជនីយដ្ឋាន​បានធ្វើ​ឱ្យមាន​សកម្មភាព​មួយចំនួន​ឡើងវិញ​តែ​មិនសូវមាន​សន្ទុះ​ខ្ពស់​នៅឡើយ អាស្រ័យ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​ជាច្រើន​កំពុងដំណើរការ​សាងសង់​។​
​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​បញ្ជាក់ថា​តាមរយៈ​សក្កា​នុព​ល​ទាំងនេះ បានធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្តសៀមរាប ទទួលបាន​នូវ​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​/GDP) ១ ៦៣៦​លាន​ដុល្លារ​អាមេរិក ជាមួយនឹង​ប្រាក់ចំណូល​ជា​មធ្យម​(​ផសស​) សម្រាប់​មនុស្ស​ម្នាក់​ស្មើនឹង ១ ៥៤៥​ដុល្លារ​អាមេរិក​។​

​ដោយឡែក​ឯកឧត្តម ផៃ ស៊ី​ផាន​,​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អ្កភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា​សន្និសីទ​សារព័ត៌មាន​នេះ​មាន​គោលបំណង​បំផុស​និង​ប​បង្ហាញជូន​សាធារណជន​នូវ​យន្ត​រា​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​ផ្សព្វផ្សាយ​ពី​សមិទ្ធិផល ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សម្រេចបាន​ក្នុង​ការផ្តល់​សេវាសាធារណៈ​និង​អភិវឌ្ឍ​មូលដ្ឋាន​ឃុំ​/​សង្កាត់​។​

​សណ្ឋាគារ​សរុប​មាន ២២៨​កន្លែង ស្មើនឹង ១៤ ៥៩៩ បន្ទប់​ផ្ទះសំណាក់​មាន​ចំនួន ៣១០​កន្លែង ស្មើនឹង ៤ ៦៧៩​បន្ទប់​។​ភោជនីយដ្ឋាន​សរុប​ចំនួន ១៩៦​កន្លែង ម៉ាស្សា ៥០​កន្លែង ខារ៉ាអូខេ​ចំនួន ១៤​កន្លែង ឌី​ស្គូ​តែ​ក​ចំនួន ០៤​កន្លែង និង​កន្លែង​វាយ​កូន​ហ្គោល ០៣​កន្លែង​។​ទីភ្នាក់ងារ​ទេសចរណ៍ ៣២១​សាខា មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​ចំនួន ៥ ១៧២​នាក់ ស្រី ៧៥៧ នាក់​។​

​រដ្ឋបាល​ខេត្តសៀមរាប​បាន​យកចិត្តទុកដាក់​ក្នុង​ការភ្ជាប់​ទំនាក់ទំនង ចងសម្ព័ន្ធ​មេត្រីភាព ជាមួយនឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ខេត្ត​-​ក្រុង ជា​សម្ព័ន្ធមេត្រីភាព ចំនួន ១៦ សមាគមន៍​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ចំនួន ០៥ នៃ​ប្រទេស​ចំនួន ០៥ ដែល​សម្រេចបាន​នូវ​លទ្ធផល​ការងារ​មួយចំនួន​សម្រាប់​ការអភិវឌ្ឍ​ខេត្ត រួមមាន ៖ គម្រោង​បណ្តាញ​គ្រប់គ្រង​ទឹក​កង្វក់ និង​ផលិត​ជីសរីរាង្គ​ដែលមាន​ថវិកា​គាំទ្រ ១.៧​លាន​អ៊ឺ​រ៉ូ គម្រោង​គាំទ្រ​បច្ចេកទេស​សម្រាប់​រៀបចំ​ទីក្រុង​វៃឆ្លាត​ខេត្តសៀមរាប ការផ្តល់​អាហារូបករណ៍ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​មន្ត្រី​សិស្ស​និស្សិត​លើ​ជំនាញ​ផ្សេងៗ សរុប​ចំនួន ១១​រូប ការកសាង​ផ្លូវ​បេតុង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម ដែលមាន​ថវិកា​គាំទ្រ ៦៤ ៧៥០​ដុល្លា​អាមេរិក ការផ្តល់​រថយន្ត​សំអាត​ផ្លូវ​ចំនួន ០៣​គ្រឿង រថយន្ត​-​ពន្លត់អគ្គីភ័យ​ចំនួន ០៤​គ្រឿង រថយន្ត​សង្គ្រោះបន្ទាន់ ០៤​គ្រឿង ព្រមទាំង​ការផ្តល់​គ្រឿង​សម្ភារៈ​ពេទ្យ និង​ម៉ាស់​ចំនួន ២៣៨ ៥០០​ម៉ាស់ ដែល​បានរួម​ចំណែក​ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តសៀមរាប​៕​ដោយ​.CEN​

×