Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ចំណាកស្រុក​ចំនួន ១២​នាក់ បានធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្តស្ទឹងត្រែង ជា​លើកដំបូង​

spot_img

​ស្ទឹងត្រែង ៖ ពលករ​ចំណាកស្រុក​ប្រុស​ស្រី​ចំនួន ១២ នាក់ មកពី​ប្រទេស​ឡាវ ចូល​តាមច្រក​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​កូ​វីដ​១៩ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ ឌី មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត ស្ទឹងត្រែង បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ពលករ​ចំណាកស្រុក​ដែល​ស្ថិតនៅ​ផ្ទះសំណាក់​មួយកន្លែង សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ មេ​បញ្ជារ​ការ​បាន​ឲ្យ​ដឹងថា ក្នុងផ្ទះ​សំណាក់​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅពេលនេះ​មាន​មនុស្ស ចំនួន​១២​នាក់​ក្នុង នោះ​មាន​ស្ដ្រី​៤​នាក់​(​ក្មេងស្រី​១​នាក់​) និង​បុរស ៨​នាក់​(​ក្មេងប្រុស​១​នាក់​) ។

​លោក​ឧ​ត្ត​ម​សេនីយ៍ មេ​បញ្ជា​រការ​បានដាក់​ក​ម្លាំ​សមត្ថកិច្ច​ប្រចាំការ តាម​គោលដៅ និង​យាមកាម​ឲ្យ​បាន​តឹងរ៉ឹង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ចំពោះ​ប្រជាពលរដ្ឋ និង​ពលករ​ចំណាក់ស្រុក ដែល​វិលត្រឡប់​ចូល​ម​កម្ពុជា​វិញ​។​

​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​សំណាក់​ខាងលើ​នោះ គឺជា​អ្នក​ឆ្លងដែន​មកពី​ប្រទេស​ឡាវ តាម​ច្រកព្រំដែន​កម្ពុជា ឡាវ ហើយក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ នាំយកមក​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤ ថ្ងៃ ដើម្បី​យក​សំណាក​ទៅពិនិត្យ និង​ទប់ស្កាត់ ការពារ​ឲ្យ​ជៀស​ផុតពី​ជំងឺ​កូ​វីដ ១៩​។

​គួរ​បញ្ជាក់ថា នៅ​ខេត្តស្ទឹងត្រែង​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ខេត្តស្ទឹងត្រែង មិនទាន់មាន​ករណី​វិជ្ជមាន​កូ​វីដ ១៩ នៅឡើយ​ទេ​។ ដូច្នេះ​យើង​ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ និង​ជៀស​ផុតពី​ជំងឺ​កូ​វីដ ១៩៕ រក្សា​សិទ្ធិ​ដោយ​៖​សំំ​ណា​ង​

spot_img
×