Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិច​ទូក​ដឹក​ភ្ញៀវ​ទេចរ​ស្លាប់​ស្ត្រី​ម្នាក់ នៅ​កំពង់ផែ​សុខសាន្ត​សង្កាត់​កោះរ៉ុង​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ ព័ត៌មាន​ប្រចាំថ្ងៃ របស់​ស្នងការដ្ឋាន នគរបាល ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ ១​គ្រឿង បាន​លិច នៅ​កំពង់ផែ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​បណ្តាលឲ្យ​ស្លាប់​ស្ត្រី​ម្នាក់ ឈ្មោះ ហែម ឡំ អាយុ ៣៨​ឆ្នាំ មុខរបរ​មិន​ពិ​ប្រាកដ ស្លាប់​នៅ​កន្លែងកើតហេតុ​។ សមត្ថកិច្ច​នគរបាល បានឲ្យដឹងថា ជនរងគ្រោះ​ខាងលើ ទើប​មកពី​ស្រុក​កំណើត នៅ​ភូមិ​ទូក​មាស ឃំ​ុ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។

ទូក​ដឹក​ភ្ញៀវទេសចរ ដែល​លិច​នោះ បាន​ធ្វេី​ដំណើរ​ពី​ខេត្តព្រះសីហនុ ឆ្ពោះ​ទៅ​កោះរ៉ុង ហើយ​បាន​ចូល​ចត​នៅ​កំពង់ផែ​យាយ​សក់​ក្រហម ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។ គាប់​ជួន​ពេលនោះ នៅលើ​លម្ហ​សមុទ្រ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ ទើប​បណ្ដាល​ឲ្យ​ខ្យល់​បោកបក់​លិច​ទូក ដែល​កំពុង​ចូល​រក​កន្លែង​ចត នៅ​កំពង់ផែ​ភូមិ​សុខសាន្ត ហើយ​នាំ​ឲ្យ​លិច​ទូក និង​ធ្លាក់​ស្ត្រី​រងគ្រោះ​ចូលទៅក្នុង​ទឹកសមុទ្រ​បាត់ស្រមោល​។ សាក្សី​នៅ​កន្លែងកើតហេតុ បាន​អះអាង​ថា នៅ​ពេល​ស្ត្រី​រងគ្រោះ​ធ្លាក់​ចូល​សមុទ្រ​ប្រជាពលរដ្ឋ​ជិតខាង និង​បុគ្គលិក​ទូក​ដឹក​ភ្ញៀវទេសចរ ក៏​បាន​ខិតខំ​ជួយសង្គ្រោះ​អស់​ពី​លទ្ធភាព​ដែរ ប៉ុន្ដែ​ដល់​ពេល​រាវរក​ឃេ​ី​ញ ស្ត្រី​រងគ្រោះ បាន​លង់ទឹក​ស្លាប់​បាត់​នៅក្នុ​សមុទ្រ​ទៅហើយ​៕ ដោយ ៖ សុធា​រី​

spot_img
×