Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កំពត បាន​ជួយ​ពន្លត់ភ្លើង​ឆេះ​អគារ​អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌ ជួយ​ក្មេង​កំព្រា​ទាន់ពេល

spot_img

​ខេត្ត​កំពត ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពត បានអោយដឹងថា កាលពី​ម៉ោង​ប្រហែល​១១ និង​៤៥​នាទី ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​មាន​ក្មេងប្រុស​ម្នាក់​អាយុ​ប្រហែល ៦​ឆ្នាំ បាន​ដុត​ផាវ​លេង​នៅក្នុង​បន្ទប់​ផ្ទុក​សំភារៈ​ឧបករណ៍​សិល្បៈ នៃ​អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ ធ្វើអោយ​ឆេះ​ខ្នើយកើយ​ផ្អើល​មនុស្ស​ពេញ​ក្រុង​។

ភ្លើង​ឆេះ​ខ្នើយ​នេះ ក៏​បាន​កើតចេញ​ជា​ផ្សែង​សាយភាយ​ឡើង​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ខ្លាំង​ពី​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ឡើង​។ សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ពេល​ភ្លើង​កំពុង​ឆេះ​មាន​ក្មេងៗ​កំព្រា ដែល​បាន​ស្នាក់នៅ​ជាមួយ​គ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន ៣​បំពង់ តែ​ការបាញ់​ពន្លត់​នោះ​មិន​បាន​ចំ​គោលដៅ ធ្វើអោយ​ខ្នើយ​បន្ត​ឆេះ​ហុយផ្សែង​ពេញ​ក្នុង​សាល​សាលា​ភ្លេង​ដដែល​។

សាក្សី​ដដែល​បានអោយ​ដឹង​ដែរ​ថា ដោយ​ក្មេងៗ​ពន្លត់ភ្លើង​មិន​រលត់​ដូច្នេះ ពួកគេ​ក៏​បាន​រុញ​ខ្នើយ​ដែល​កំពុង​តែ​ឆេះ​ហុយផ្សែង​នោះ​ចូល​ទៅ​ក្រោម​គ្រែ បន្ទាប់មក​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​មន្ត្រី​ជំនាញ​នគរបាល​ខេត្ត​កំពត បាន​មក​ដល់​ចំនួន ២​គ្រឿង ហើយ​នគរបាល​ជំនាញ​បាន​បាញ់​ពន្លត់​អគ្គីភ័យ​បាន​ចូល​ទៅ​ពន្លត់​អគ្គីភ័យ​នោះ ប៉ុន្ដែ​រក​កន្លែង​ឆេះ​មិនឃើញ គឺ​ឃើញតែ​ផ្សេង​ហុយ​ឡើង​ចេញ​ពី​ក្នុង​អាគារ​នោះ​។ មួយសន្ទុះ​ក្រោយមក​ទើប​នគរបាល​ពន្លត់​អគ្គីភ័យ រកឃើញ​ដឹងថា ផ្សែង​ដែល​ហុយ​នោះ គឺ​ហុយ​ចេញពី​ខ្នើយ​នៅ​ក្រោម​គ្រែ ទើប​ក្រោយពេល​យក​ខ្នើយ​នោះ​ចេញ​ក្រៅ​ផ្សែង​ក៏​បាត់​ហុយ​។

សមត្ថកិច្ច​នគរបាល​ខេត្ត​កំពត អោយដឹងថា ពេលនេះ​សមត្ថកិច្ច​បាន​គ្រប់គ្រង​លើ​អគ្គីភ័យ​ឆាប​ឆ​នោះបាន​ទាំងស្រុង​ហើយ នៅ​ម៉ោង ១២​និង​១៥​នាទី នា​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល​នេះ​។ ហើយ​គ្រោះថ្នាក់​ដោយ​អគ្គីភ័យ​នេះ មិនមាន​មនុស្ស​រងរបួស ឬ​បាត់បង់​ជីវិត​នោះទេ​។ ចំណែក​សំភារៈ​ក្នុង​បន្ទប់​ទុក​សម្ភារៈ គឺ​មិន​មាន​បាត់បង់​ធ្ងន់ធ្ងរ​ទេ ហើយ​ឧបករណ៍​ភ្លេង​បុរាណ​មិន​មាន​ការបាត់បង់ ឬ​ខូចខាត​នោះទេ ៕ ដោយ៖ ព្រាប​ស​

spot_img
×