Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជម្រុញ​ឲ្យ​ក្រុមការងារ WATSAN ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​ទី​ជន​ប ទ​ទទួលបាន​ទឹកស្អាត​បរិភោគ និង​មាន​បង្គន់​អនាម័យ នៅតាម​ផ្ទះ​ឲ្យ​បាន​១០០%

​តាកែវ​៖ ថ្លែង​ក្នុង​កម្មវិធី អង្គ​វិបស្សនា​ក្រុមការងារ​ផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ រយៈពេល​២​ថ្ងៃ នា​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សណ្ឋាគារ​អា​លី​ស​វីឡា ក្រុង​ដូន​កែវ ខេត្តតាកែវ ឯកឧត្តម ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន លើកឡើងថា ក្រោយពី​បាន​ចុះ​ទស្សនកិច្ច លើ​ការលក់​នៅតាម​ទីផ្សារ​អនាម័យ (​លក់​សម្ភារៈ​បង្គន់​)​នៅ​ឃុំ​គូស និង​ពិនិត្យមើល​ការផលិត​ទឹកស្អាត​សម្រាប់​បរិភោគ​របស់​អង្គការ​ទឹកស្អាត ១០០១ នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់​រួច​យើង​សង្កេតឃើញថា វឌ្ឍនភាព​ក្នុងការ​ជម្រុញ​ឲ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ ត្រូវមាន​បង្គន់​អនាម័យ​នៅតាម​ផ្ទះ បញ្ឈប់​ការ​បន្ទរ​បង់​ពាសវាល​ពាសកាល និង​ការបរិភោគ​ទឹកស្អាត ដែល​បានមកពី​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត នៅក្នុង​ខេត្តតាកែវ គឺ​ទទួលបាន​លទ្ធផល​ជាការ​គាប់ប្រសើរ​ហើយ ក្នុងនោះ​ឃុំ​គូស មាន​បង្គន់​អនាម័យ​ចំនួន 94,8% ដោយ​គិត​ជា​ខ្នង​ផ្ទះ​សរុប​ក្នុ​ឃុំ​មាន​ចំនួន ៣៦២១ ផ្ទះ​ដែលមាន​បង្គន់​អនាម័យ​មាន​ចំនួន ៣១៦៨ និង​មិនទាន់មាន​បង្គន់ ៤៥៣​ខ្នង​ផ្ទះ និង​ទទួលបាន​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ផងដែរ​។​

នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ទស្សនៈវិស័យ របស់​រាជរដ្ឋាភិបាល ដែល​បានចាត់ទុក​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ជា​វិស័យ​អាទិភាព ជា​ផ្នែក​សំខាន់​មួយ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយនិង​សុខភាព​សាធារណៈ ដោយ​ក្នុង​ឆ្នាំ​២០២៥ ខា​មុខ​នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់ក្នុង​បរិស្ថាន ដែលមាន​អនាម័យ​ស្អាត​ប្រកបដោយ​និរន្តរភាព ។

​ឯកឧត្តម​បន្តថា អង្គ​វិបស្សនា​នេះ​បង្កើតឡើង ដើម្បី​ធ្វើយ៉ាងណា​ឲ​ក្រុមការងារ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅតាម​ទីជនបទ បាន​ជួបជុំគ្នា​ពិភាគ្សាគ្នា​រកគ​ន្លះ និង​បទពិសោធន៍​នានា ធ្វើយ៉ាងណា​ឲ្យ​មា​ការវិវត្តន៍​ឡើង​បន្តទៅ​មុខជា​បន្តបន្ទាប់​ឲ្យ​កាន់តែ​ល្អប្រសើ​ទៅមុខ​ជា​បន្តទៀត ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដើម្បី​ធ្វើ​ឲ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​អនាម័យ និង​ការបរិភោគ​ទឹកស្អាត ដើម្បី​សុខមាលភាព​របស់​ពួកគាត់ ។​

​សូមបញ្ជាក់​ផងដែរ​ថា បើតាម​របាយការណ៍រ​បស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តតាកែវ ក្នុង​ខេត្តតាកែវ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បង្គន់​អនាម័យ ក្នុង​ឆ្នាំ​២០២០ ទូរ​ទាំង​ខេត្តតាកែវ មាន​ចំនួន 78,85% បើ​ធៀប​និង​ឆ្នាំ​២០១៩ មាន​ចំនួន 76,40% ចំពោះ​ការប្រើប្រាស់​ទឹកស្អាត ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន 73,8% បើ​ធៀប​ជាមួយនិង​ឆ្នាំ​២០១៩ មាន​ចំនួន 71,3% កើន 2,5% ៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×