Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តតាកែវ ឃាត់ខ្លួន​មនុស្ស​៥​នាក់ ពាក់​ព​ន្ធ័​ករណី​គ្រឿងញៀន

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះបង្ក្រាប​បាន នៅ​ចំណុច​ភូមិ​ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​ជនសង្ស័យ​ទាំង​០៥​នាក់ រួមមាន​
១-​ឈ្មោះ អៀង ដែន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ សឿង ឡី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​គឺ​រស់នៅ​ភូមិ​ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។​
៣- ឈ្មោះ ឃុន សែន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អង្ករ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។​
៤ – ឈ្មោះ ឃួន សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​តា​ម៉ុក ឃុំ​អង្ក​ព្រះ​សាទ ស្រុក​គិរីវង់ ខេត្តតាកែវ ។​
៥ – ឈ្មោះ យ៉ាង ចាន់​វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​:
១-​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ទម្ងន់​២,៣៨​ក្រាម – ជញ្ជីង​ថ្លឹង​ថ្នាំញៀន ០១ – ទូរស័ព្ទ​ចំនួន​០២​គ្រឿង – ដប​កែឆ្នៃ​សម្រាប់​សេព​ថ្នាំញៀន​ចំនួន​០១​រួម​និង​សម្ភារ​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​ផងដែរ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

spot_img
×