Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅមាន​ការព្រួយបារម្ភ លើ​ការងារ​អនុវត្ត​របស់​ក្រុមការងារ WATSAN ដែល​ត្រូវ​សម្រេច​នៅ​ទស្សនៈវិស័យ ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត

spot_img

តាកែវ​៖ ឯកឧត្តម នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅមាន​ការព្រួយបារម្ភ​លើ​ការងារ​អនុវត្ត​របស់​ក្រុមការងារ WATSAN ដែល​ត្រូវ​សម្រេច​នៅ​ទស្សនៈវិស័យ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្តី​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​ជនបទ ពី​ឆ្នាំ ២០១៤-២០២៥ ដោយ​បញ្ហា​ប្រឈម​ធំៗ ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​ជួបប្រទះ គឺ​ជម្ងឺ​កូ​វីដ​១៩ ដែល​កំពុង​វៃ​លុក​ខ្លាំង​នៅ​ទូរ​ទាំង​ពិភពលោក បូក​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា ហើយនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នាពេល​ថ្មីៗ​នេះ ដែល​ចំណុច​ទាំងនេះ​វា​សុទ្ធសឹងតែ​ជា​ផល​អវិជ្ជមាន ដែល​យើង​នឹកស្មាន​មិន​ដល់ ហើយ​ជះឥទ្ធិពល​ខ្លាំង​លើ​ទស្សនៈវិស័យ​ដែល​បានកំណត់ ដូច្នេះ​ដើម្បី​ឈានទៅរក​ការសម្រេច​នៅ​គោលបំណង​ធ្វើ​ឲ​ប្រជាជន​នៅតាម​តំបន់​ជនបទ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ១០០​ភាគរយ នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ វា​តម្រូវ​ឲ​ក្រុមការងារ WATSAN ត្រូវធ្វើ​ការអនុវត្ត​លើ​ទស្សនៈ​វិស័យនេះ​ទ្វេដង ដូច្នេះ​សូម​ឲ្យ​សមាជិក​នៃ​ក្រុមការងារ WATSAN ក៏ដូចជា​អង្គការ​ដៃគូរ​សហការ​ទាំងអស់​ត្រូវតែ​ខិតខំ​បន្ថែម​ទៅមុខ​បន្តទៀត ខណៈដែល​គម្រោង​របស់​យើង​សម្រេចបាន​ជិត​ដល់​គោលដៅ​ហើយ ។

​ឯកឧត្តម​រដ្ឋលេខាធិកា​បន្ត​រថា អង្គ​វិបស្សនា ក្រុមការងារ​ការផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ ដែល​បាន​រៀបចំឡើង​នៅ​ខេត្តតាកែវ រយៈពេល​២​ថ្ងៃ គិតពី​ថ្ងៃទី ១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ជា​លើក​ទី ៧ នៃ​ក្រុមការងារ WATSAN ដែល​រំពឹងទុក​ថា ក្រោយពី​បាន​ជួបជុំ​ពិភាក្សា​និង​រៀន​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា ក្រុមការងារ​ទាំងអស់​និង​កាន់តែ​មានការ​យល់ដឹង​ច្បាស់ លើ​ការងារ​ដែល​កំពុង​អនុវត្ត​បន្ថែមទៀត និង​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបទ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ទីជនបទ បាន​យល់ដឹង​ពី​ផលប៉ះពាល់​ដោយសារ​កង្វះ​អនាម័យ និង​មិនបាន​បរិភោគ​ទឹកស្អាត​ជាប្រចាំ ឲ្យ​ងាក​មក​ទទួលទាន​ទឹកស្អាត និង​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​គ្រប់​ខ្នង​ផ្ទះ ៕ រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

spot_img
×