ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បានចុះចតនៅទីក្រុង Salt Lake អាមេរិក បន្ទាប់ពីមានអគ្គីភ័យមួយនៅលើម៉ាស៊ីនយន្តហោះម្ខាង ។
យន្តហោះដឹកអ្នកដំណើរ 110 នាក់ឆាបឆេះលើមេឃ
តាមសារព័ត៌មាន DailyMail បានបញ្ជាក់ថាយន្តហោះ Boeing 737-700 ហោះហើរចេញពីអាកាសយានដ្ដាន Salt Lake អាមេរិក ឆ្ពោះទីក្រុង Los Angeles នៅវេលាម៉ោង 6និង50 នាទីរសៀល(ម៉ោងក្នុងស្រុក)។ ទោះបីជាយ៉ាងណាក៏ដោយភ្លាមៗបន្ទាប់ពីការចេញដំណើរម៉ាស៊ីនយន្តហោះបានជួបប្រទះបញ្ហាមិនប្រក្រតី។
សាក្សីនៅលើដីបានឮសម្លេងខ្លាំងនិងឃើញភ្លើងឆេះពីម៉ាស៊ីនយន្តហោះម្ខាង។
លោក Oshiro វិស្វករអាកាសចរណ៍នៅក្រុមហ៊ុន Moog Inc. បាននិយាយថា៖ “ស្រាប់តែភ្លាមៗនោះ ខ្ញុំបានចាប់ផ្តើមឃើញភ្លើងពណ៌ទឹកក្រូចនៅផ្នែកខាងស្តាំនៃម៉ាស៊ីន”។
វីដេអូដែលបានថតពីផ្ទៃដីបង្ហាញថា អ្វីមួយដូចជាភ្លើងឆេះពីម៉ាស៊ីននៅក្នុងស្លាបស្ដាំ។
ការសន្ទនារវាងអ្នកបើកយន្តហោះនិងស្ថានីយ៍ចរាចរណ៍ផ្លូវអាកាសបានបង្ហាញថាអ្នកបើកយន្តហោះបាននិយាយដោយស្ងប់ស្ងាត់ថា “យន្ដហោះរបស់យើងកំពុងមានបញ្ហាហើយយើងនឹងប្រកាសពីភាពអាសន្ន” ។
បន្ទាប់ពីនោះយន្តហោះត្រូវបានបង្ខំឱ្យត្រលប់មក អាកាសយានដ្ឋានហើយចុះចតបន្ទាន់។ ក្នុងចំណោមអ្នកដំណើរ 110 នាក់និងនាវិក 5 នាក់ពុំមានអ្នក រងរបួសទេ។
បន្ទាប់មកអ្នកដំណើរបានជិះយន្ដហោះផ្សេងទៅទីក្រុង Los Angeles៕ សូយន