Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​សៀម​ប៉ាង ឃាត់ខ្លួន​ប្តី​ទំនើង ប្រើ​អំពើហិង្សា​ទៅលើ​ភរិយា​របស់ខ្លួន ព្រមទាំង​ដកហូត​បាន​អាវុធ​កែច្នៃ​មួយ​ដើម​

spot_img

​ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការនគរបាល​ស្រុក ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​ភរិយា​របស់ខ្លួន ព្រមទាំង​ដកហូត​បាន​អាវុធ​កែច្នៃ​មួយ​ដើម នៅវេលា​ម៉ោង ៨​និង​៣០ ព្រឹក ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​មន្ត្រី​ប៉ុស្តិ៍នគរបាល​ឃុំ​សេកុង បាន​បញ្ជាក់ថា បុរស​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ម៉ៅ​ធី​អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​លុន​ត្រើយ​ខាងកើត​ទន្លេសេកុង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង​។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះរ​វ៉ង់ តង់ អាយុ ៣០ ឆ្នាំ​។​

​នៅវេលា​ម៉ោង​២៣ យប់​ថ្ងៃទី​១៩ ខែកុម្ភៈ មាន​ករណី​ហឹ​ង្សា​កើតឡើង​រវាង​ប្ដី​ប្រពន្ធ​។ បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះរ​វ៉ង់ តង់ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​ប៉ុស្តិ៍នគរបាល ឃុំ​សេកុង ហើយ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន នៅពេល​ព្រឹក​ថ្ងៃទី ២០ កុម្ភៈ បញ្ជូន​សំណុំរឿង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង និង​បន្ត​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បន្តទៀត​។​
តាម​ការបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ក្នុងករណី​ហិង្សា​នេះ ក៏បាន​ដកហូត​អាវុធ​ច្នៃ​មួយ​ដើម និង​ឧបករណ៍​សម្ភារៈ​ក្បាល​ឆក់​ត្រី​មួយ និង​វិទ្យុទាក់ទង​ចំនួន​៤​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×