ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២១ ខេត្តកណ្តាលមានរោងចក្រសហគ្រាសសរុបចំនួន៧៨បានស្នើសុំព្យូរកិច្ចសន្យាការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនិងមានកម្មករសុំព្យួការងារសរុបចំនួន៦៤,៩៤២នាក់ (ស្រី៣៦១៥នាក់)ស្មើនឹង៤៩.៥៣%នៃចំនួនកម្មករសរុប)ដោយសារឥទ្ធិពលនៃការរីករាលនៃជំងឺកូវីដ១៩។
ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាបានលើកឡើងថា សន្និសីទសារព័ត៌មាននេះមានគោលដៅបំផុសនិងបង្ហាញជាសាធារណៈ នូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធិផលដែលរដ្ឋបាលថ្នាក់មូលដ្ឋាន ខិតខំប្រឹងប្រែងបំពេញការងារសម្រេចបានក្នុងការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានឃុំ/សង្កាត់របស់ខ្លួន
ចំណូលទាំងនេះបានមកពីការវិនិយោគលើវិស័យផលិតសម្លៀកបំពាក់និងដេរស្បែកជើង នៅក្នុងខេត្តកណ្តាលដែលមានសរុបចំនួន១៤៤បានស្រូបប្រាក់ចំំណូលក្នុង១ខែ បានចំនួនជាង៣១ ៩០៩ ៨៩០ដុល្លារអាមេរិក។
សម្រាប់រយៈពេលគិតត្រឹមឆ្នាំ២០២០ខេត្តកណ្តាលមានរោងចក្រ សហគ្រាស៤៥១ ក្នុងវិស័យផលិតសម្លៀកបំពាក់ស្បែកជើងមានចំនួន១៤៥។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១នេះ,លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបង្ហាញថា ,រោងចក្រសហគ្រាសជាង៤៥០នេះបានរួមចំណែកក្នុងការអភិវឌ្ឍន៦សេដ្ឋកិច្ចសង្គម នៅក្នុងខេត្តកណ្តាល ។
លោកបន្តថាក្រៅពីនេះនៅមានវិស័យផលិតសម្លៀកបំពាក់ នៅមានវិស័យធនាគារនិងហិរញ្ញាវត្ថុចំនួន១៣៦ វិស័យផលិតឥដ្ឋមានចំនួន៧៣ដែលបានផ្តល់ការងារដល់កម្មករ ចំនួនប្រមាណ១៣១,១១៣នាក់(ស្រីចំនួន១១១,៩១៤នាក់)។
ចំពោះវិស័យផលិតសម្លៀកបំពាក់និងដេរស្បែកជើងនៅក្នុងខេត្តកណ្តាលសរុបចំនួន១៤៤ បានស្រូបប្រាក់ចំំណូលក្នុង១ខែបានចំនួនជាង៣១ ៩០៩ ៨៩០ដុល្លារអាមេរិក។ សរុបជារួមក្នុងមួយឆ្នាំខេត្តកណ្តាលអាចស្រូបចំនូល៣៨២ ៩១៨ ៦៨០ដុល្លារអាមេរិក។
លោកប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងចំណែកវិស័យសហគ្រាសធុនតូច និងសិប្បកម្មគិតត្រឹមឆ្នាំ២០២០សរុបចំនួន១៤០២មូលដ្ឋាន កើន១៣មូលដ្ឋានស្មើនឹង០.៩៤%បើធៀបនឹងឆ្នាំ២០១៩ដែលមាន១៣៨៩មូលដ្ឋាន៕ រក្សាសិទ្ធិដោយ៖CEN