Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង covid 19 ជូន​ដល់​មន្ត្រី​សុខាភិបាល​ខេត្ត​និង​កម្លាំង​មន្ត្រីនគរបាល​ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង ៖ វ៉ាក់សាំង​កូ​-​វីដ​១៩ ចំនួន​៣០០០​ដូ​ស ត្រូវបាន​ក្រសួងសុខាភិបាល​បញ្ជូន​មកកាន់​ខេត្តស្វាយរៀង ដោយ​អនុញ្ញាត​ឲ្យ​ចាក់ទៅលើ​មន្ត្រី​សុខាភិបាល និង​កម្លា​នគរបាល​ខេត្ត ដែលមាន​មន្ទីរពេទ្យ​ចំនួន​៦ សម្រាប់​ពិគ្រោះ និង​ចាក់​វ៉ាក់សាំង​នេះ​។

​លោក​បណ្ឌិត កែរ រដ្ឋា បាន​ថ្លែង​ប្រាប់អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ថា មន្ទីរ​សុខាភិបាល​បាន​ជូនដំណឹង​ដល់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត ប្រធានការិយាល័យ​ស្រុក​ប្រតិបត្តិ​ទាំង​៤ និង​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ទាំង​៥ ដោយមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​ខេត្ត​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ ដល់​កម្លាំង​នគរបាល និង​មន្ត្រី​សុខាភិបាល​នៅ​ដំណាក់កាល​ទី​១ និង​ជួយ​ផ្ដល់ដំណឹង ដល់​មន្ត្រី​សុខាភិបាល មន្ត្រី​ជាប់កិច្ចសន្យា និង​អ្នកបើកបរ​ទាំងអស់ ដែល​កំពុង​បម្រើ​ការងារ​នៅតាម​គ្រឹះស្ថាន​សុខាភិបាល​រដ្ឋ​ទាំងអស់​ទូទាំង​ខេត្ត ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង ដោយ​ស្ម័គ្រចិត្ត​ព្រមទាំង​យក អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណសម្គាល់ខ្លួន​មន្ត្រីរាជការ​ទៅជា​មួយ​ផង​។

​លោក​បាន​បន្តថា ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​មាន​ចំនួន​៦​កន្លែង រួមមាន​៖
*​ទី​១៖ មន្ទីរពេទ្យ​ខេត្តស្វាយរៀង​
*​ទី​២៖ មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ​
*​ទី​៣៖ មន្ទីរពេទ្យបង្អែក​ស្វាយទាប​
*​ទី​៤៖ មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល​
*​ទី​៥៖ មន្ទីរពេទ្យបង្អែក​ជី​ភូ​
*​ទី​៦៖ មន្ទីរពេទ្យបង្អែករ​មា​ស​ហែក​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ញ្ចា​ក់ថា «​ការចាក់​វ៉ាក់សាំង​នេះ អាចមាន​លទ្ធភាព​ចាក់​ជូន​មន្ត្រីនគរបាល​ចំនួន​៥០​នាក់ និង​មន្ត្រី​សុខាភិបាល​ចំនួន​៥០​នាក់​យ៉ាងច្រើន​បំផុត ក្នុង​មួយកន្លែង​ក្នុង​មួយថ្ងៃ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​រង់ចាំ​យូរ និង​ខាត​ពេលវេលា​ធ្វើការ​ងារ គឺ​បាន​បែងចែក​វេន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ តាម​ទីតាំង​៦​កន្លែង ដែល​ស្ថិតនៅ​ជិត​បំផុត​ក្នុង​មួយថ្ងៃ ៥០​នាក់ ចាប់ពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​រៀងរាល់​ម៉ោង​ធ្វើការ និង​រហូតដល់​អស់អ្នក​ស្ម័គ្រចិត្ត​ចាក់​តែម្តង​»៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

×