Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​បណ្តា​ល​ឲ្យ​ស្លាប់​ម្នាក់ នៅនឹងកន្លែង ក្នុងស្រុក​ស្វាយទាប

​ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​និង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ ១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៣/១៣៤ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង ៣០ នាទី​រសៀល​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០២១​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​HONDA DREAM ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១H-៨៤០៧ បើកបរ​ដោយ​ឈ្មោះ អិន សា​រ៉ួ​ន ភេទ​ស្រី អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ​ស​ញ្ជា​តិ​ខ្មែរ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ស្លាប់​នៅ​កន្លែងកើតហេតុ (​ពាក់មួក​សុវត្ថិភាព​) ទិសដៅ​ពី​លិចទៅ​កើត​រួច​បត់ មកដល់​កន្លែងកើតហេតុ ត្រូវ​រថយន្ត ម៉ាក​HYUNDAI LIBERO ពណ៌​ខៀវចាស់ ស្លាក​លេខ ភ្នំពេញ ២AL ៧៦៤១ បុក​ចំ​ពីមុខ ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ទៅ​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ អេង ពៅ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត សញ្ជាតិ​ខ្មែរ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ទំ​ពួ​ង ឃុំ​ពើក ស្រុក អង្គស្នួល ខេត្តកណ្តាល គ្មាន​របួសស្នាម ។

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ករណីនេះ​សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន​នាំ មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​សាកសួរ​ចម្លើយ ចំពោះ​មធ្យោបាយ​ទាំងពីរ​គ្រឿង (​រថយន្ត ខូច​ខា​ច​ស្រាល និង ម៉ូតូ​ខូចខាត​ធ្ងន់​) យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​។ ហើយ​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​គឺ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្វេង​៕ រក្សា​សិទ្ធិ​ដោយ ៖ វ៉ៃ​កូ​

×