ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងពណ៌ស្វាយ។
-លេខនៃលាភសំណាងគឺលេខ៤៥និង ៦៦។
-សូមខមិនលេខ៦៧៨ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យមានលុយចូលហូរហៀរ។
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាមិនល្អមួយចំនួនចូលយាយីចំពោះមុខផងហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេពិតជាជួបផលលំបាកជាក់ជាពុំខាន។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូសហើយអាចបង្កជម្លោះច្រើនដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
ស្នេហា ៖ កំលោះក្រមុំមានភាពសុខដុមដូចសព្វមួយដងទេគឺពុំមានអ្វីចូលមកនាំរកាំចិត្តច្រើនឡើយ៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌សគឺនិងផ្កាឈូក។
-លេខនៃលាភសំណាង គឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតៗតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការចម្រើនលូតលាស់និងតែងហុចផលល្អមកវិញ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អហើយបើចង់បើកជំនួញថ្មីៗក៏ល្អគួរសម។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៤ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧និងលេខ៤៩។
-សូមខមិនលេខ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានត្រឹមកម្រិតមធ្យមដូចនេះទោះធ្វើអ្វីក៏មិនអាចលោភលន់បានទេពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះក៏ច្រើនដែលនៅរង់ចាំឱ្យត្រូវរែកពន់ផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទ្បើយព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នកូនតូចៗនិងមនុស្សចាស់កើតជំងឺដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
ស្នេហា ៖ កំលោះក្រមុំមានការចាប់កំហុសគ្នាច្រើនដោយសារតែការប្រចែប្រច័ណ្ឌលុកលុយផ្នែកអារម្មណ៍៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅនិងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជននិងលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះទោះទៅណាមកណាមានក្រុមមនុស្សស្រឡាញ់រាប់អាននិងផ្តល់ការយកចិត្តទុកដាក់ច្រើនដូចនេះបើទោះធ្វើអ្វីក៏តែងមានជោគមានជ័យត្រឡប់មកវិញដែរ។ការរស់នៅវិញកំពុងមានភាពសុខដុមនិងមានភាពស្រស់ស្រាយគួរសម។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់ទៅមុខហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ស្រួលចិត្ត។
ស្នេហា ៖ ប្រុសស្រីបើលោកអ្នកបន្ថែមការយកចិត្តទុកដាក់និងបន្ថែមក្តីស្រឡាញ់ពិតជាប្រែក្លាយពីភាពអួអាប់មកភ្លឺថ្លាជាក់ជាពុំខាន៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ ។
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនថាស្ថិតនៅទីណាទេគឺមិនត្រូវយកភាពប្រកែប្រកាន់ឬចិត្តស្រាលដាក់ខ្លួនឡើយបើពុំនោះប្រយ័ត្នបានតែរឿងរាវត្រឡប់មកវិញ។ក្រៅពីនេះបើមានប្រកបការងារវិញគឺតែងមានដំណើរការទៅមុខជាបន្តបន្ទាប់ ហើយបើមានការសម្រុកតិចច្រើនក្តីក៏តែងហុចផលល្អៗមកជាមួយជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ ប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញហើយត្រូវដេកសោកកាអាត្មាខ្លួន៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹកដល់ម៉ោង១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះនិងបៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦ ។
-សូមខមិនលេខ ៩៩៨ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីលាភមានជ័យមានលុយហូរហៀរ។
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារតែងជួបឧបសគ្គច្រើនពិសេសងាយកើតនូវចម្រូងចម្រាសថែមទៀត។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសចំពោះមុខច្រើន។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំជួបរឿងរកាំចិត្តច្រើនព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៩យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅនិងស។
-លេខនៃលាភសំណាងគឺលេខ៦៩ និងលេខ ៩៩ ។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយពីព្រោះថាតែងផ្តល់ជាផ្លែផ្កាជានិច្ច។លោកអ្នកអាចមានដំណឹងល្អនិងមានររឿងឱ្យសប្បាយចិត្តថែមទៀត។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាស,ផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមគួរជាទីរីករាយ ។
ស្នេហា ៖ កំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតងនិងក្រហម។
-លេខនៃលាភសំណាងគឺ ៧៧ និងលេខ៩៩ ។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនថាស្ថិតនៅទីណាទេគឺមិនត្រូវយកភាពប្រកែប្រកាន់ឬចិត្តស្រាលដាក់ខ្លួនឡើយបើពុំនោះប្រយ័ត្នបានតែរឿងរាវត្រឡប់មកវិញ។ក្រៅពីនេះបើមានប្រកបការងារវិញគឺតែងមានដំណើរការទៅមុខជាបន្តបន្ទាប់ ហើយបើមានការសម្រុកតិចច្រើនក្តីក៏តែងហុចផលល្អៗមកជាមួយជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។
ស្នេហា ៖ ប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញហើយត្រូវដេកសោកកាអាត្មាខ្លួន៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹកដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូចនិងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩ ។
-សូមខមិនលេខ៧៧៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យលុយហូរហៀរ។
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយមិនឆ្លើយតបផលល្អដូចជាទីពេញចិត្តនោះឡើយគឺជារឿយៗតែងមានបញ្ហាយាយីបន្តិចបន្តួចផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមិនថាជួញទីជិតឆ្ងាយតែងអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំពិសេសស្ត្រីងាយជួបគ្រោះអាក្រក់ណាស់ដែរចូរចេះប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសមិនត្រូវទុកចិត្តដៃគូភាគីម្ខាងពេកដែរប្រយ័ត្នប៉ះប្រុសព្រានត្រូវបង់កាយបង់ប្រាណហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ២១និងលេខ៨២។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីនៅមានការប៉ះទង្គិចប៉ុន្តែក៏អាចនៅដំណើរការទៅមុខធម្មតាទេ។ការប្រកបការងារលោកអ្នកគប្បីមានចិត្តត្រជាក់និងមិនត្រូវចិត្តក្តៅឡើយហើយត្រូវចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ផង។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។
ស្នេហា ៖ ប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងក្រហម
-លេខនៃលាភសំណាងគឺលេខ ១១និងលេខ ៦១ ។
-សូមខមិនលេខ៧៧៧យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ ។
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើជួបបញ្ហាអ្វីលោកអ្នកគប្បីត្រៀមទប់ទល់ឱ្យបានល្អ ពីព្រោះថាផលអាក្រក់ងាយយាយីណាស់ផង។
មុខរបរ ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់ល្បែងស្រីស្រាព្រោះនាំភាពទុក្ខសោកមកវិញ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនថែមទៀត៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាង គឺម៉ោង៥ព្រឹកដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងសនិងលឿង។
-លេខនៃលាភសំណាងគឺលេខ៤៨ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋី មានលាភមានជ័យ មានលុយចូលផ្ទះហូរហៀរ។
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារអ្វីឃើញថាជួបភាពរអាក់រអួលនិងរឿងរាវច្រើនផង។ការប្រកបការងារត្រូវប្រយ័ត្នប្រយែងហើយទោះធ្វើអ្វីៗក៏តោងប្រយ័ត្នពីព្រោះថាក្រុមមនុស្សចាំតែព្យាបាទយាយីប៉ុណ្ណោះ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំចង់ទុំមុនស្រគាលពីព្រោះថាបើជួបបញ្ហាហើយពិតជាមិនងាយស្រាយចេញឡើយ៕