អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសឡាវបន្តអនុវត្តវិធានការណ៍បង្ការនិងឃ្លាំមើលយ៉ាងដិតដល់ដល់ប្រជាជនដែលចូលក្នុងប្រទេស ដើម្បីការពារកុំឲ្យមានការផ្ទុះឡើងនៃវីរុសកូវីដ១៩។
អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ លោក Latsamy Vongkhamsao បានប្រាប់សារព័ត៌មានថា ប្រជាជនដែលចូលទៅប្រទេសឡាវជាពិសេសពលករដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញនឹ ងត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយការត្រួតពិនិត្យសីតុណ្ហភាពរបស់មនុស្សម្នាក់ៗចូលប្រទេសត្រូវតែធ្វើ។
មនុស្សសរុបចំនួន ២.៣៣៥ នាក់ត្រូវបានគេដាក់ឱ្យទៅនៅមណ្ឌលចត្តាឡីស័ក នៅចំនួន ២៧ ទូទាំងប្រទេស។ គណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យកូវីដ១៩ បានជំរុញឱ្យអ្នករាល់គ្នាបន្តលាងដៃជាមួយសាប៊ូនិងពាក់ម៉ាសមុខពេលចេញទៅខាងក្រៅផ្ទះនិងកន្លែងដែលមានមនុស្សច្រើន។ ប្រជាជនក៏ត្រូវបន្តអនុវត្តការឃ្លាតឆ្ងាយពីសង្គម។
គិតត្រឹមថ្ងៃពុធប្រទេសឡាវបានធ្វើតេស្តករណីសង្ស័យកូវីដ១៩ចំនួន ១១១,៧៥៧ ករណីដោយមានករណីវិជ្ជមានចំនួន ៤៥ ហើយអ្នកជំងឺ ៤២ នាក់បានជាសះស្បើយ។ ករណីឆ្លង ៣ ផ្សេងទៀតត្រូវបានព្យាបាលនៅមន្ទីរពេទ្យដែលបានកំណត់ក្នុងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ៕
ប្រភព៖ស៊ីនហួរ
រក្សាសិទ្ធិដោយ៖CEN