ខេត្តរតនគិរី ៖ យោងតាមសេចក្តីរាយការពីខេត្តរតនគិរីនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចបញ្ជូនវ៉ាក់ចំនួន ៣៦០០ដូស ហើយអ្នកដែលត្រូវចូលរួមចាក់វ៉ាក់សាំងមុនគេបង្អស់គឺ មន្ត្រីសុខាភិបាល ចំនួន៥២០នាក់ និងប៉ូលីស ១៣០០នាក់។
សេចក្តីរាយការណ៍បានលើកឡើងទៀតថា ឯកឧត្តមបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យខេត្តរតនគិរី ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់ខេត្តរតនគិរីនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ចំនួន ៣៦០០ដូស ហើយអ្នកដែលត្រូវចូលរួមចាក់វ៉ាក់សាំងមុនគេបង្អស់គឺ មន្ត្រីសុខាភិបាល ចំនួន៥២០នាក់ និងប៉ូលីស ១៣០០នាក់។
ចំណែកលោក អ៊ូ ដេត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការនៃមន្ទីរពេទ្យខេត្តរតនគិរីបានឲ្យដឹងដែរថា សំរាប់មណ្ឌលចាក់វ៉ាក់សាំងក្នុងខេត្តរតនគិរី យើងមាន២កន្លែង គឺទី១ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនេះផ្ទាល់តែម្តង និងទី២ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
សូមជម្រាបថា ក៏បានស្នើរដល់មន្ត្រីដែលពាក់ព័ន្ធត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់ ចូលរួមគោរពគោលការណ៍ក្នុងការទទួលវ៉ាក់សាំង ដោយការផ្តល់ព័ត៌មានសុខភាពឲ្យបានជាក់លាក់ និងតមអាហារក្រោយពេលទទួលវ៉ាក់សាំង ហើយលោកក៏សំណូមពរឲ្យចូលរួមទទួលវ៉ាក់សាំងទាំងអស់គ្នា ពីព្រោះគ្រូពេទ្យ និងមន្ត្រីប៉ូលីស និងប៉ូលីសការពារព្រំដែនទាំងអស់គឺជាសមីបុគ្គលដែលប្រឈមខ្លាំងទៅនឹងកាឆ្លងនៃជំងឺនេះខ្លាំងបំផុត៕ រក្សាសិទ្ធិដោយ៖CEN