ខេត្តស្វាយរៀង ៖ លោកជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2021នេះបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី 21 ឆ្នាំទី 2 អាណត្តិទី 3 របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទីអគារខសាលាខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជនផងដែរមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកលោកស្រីជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់ លោក លោកស្រីជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តលោកប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយករងទីចាត់ការអង្គភាពនិងប្រធានការិយាល័យចំណុះសាលាខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សូមបញ្ជាក់ផងដែរថា របៀបវារៈ នៃកិច្ចប្រជុំនេះមាន ៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០។ ២.ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ និងប្រតិទិនការងារសម្រាប់រៀបចំនិងកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២២-២០២៤) ខេត្តស្វាយរៀង។ ៤.ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត។ ៥.ស្តាប់របាយការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។ ៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១)៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ