បន្ទាយមានជ័យ ៖ គណ:កម្មការបច្ចេកទេសនៃមន្ទិរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា មកទល់ល្ងាចថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០១៨ គេបានរកឃើញជ័យលាភីកីឡាករនិងក្រុមកីឡាឈ្នះការប្រកួតជ្រើសរើសជើងឯកកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាឆ្នៃសិក្សា ២០១៧-១៨ ហើយ។
លោក ឈួរ ប៊ុនរឿង អនុប្រធានមន្ទិរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិយាយក្នុងពីធីបិទការប្រកួតនោះថា : ដំណើរការប្រកួតកីឡាសិស្សបឋមសិក្សាក្នុងខេត្តបានប្រព្រឹត្តទៅពីថ្ងៃទី៣ដល់៦កុម្ភ: និងមធ្យមសិក្សាពីថ្ងៃទី២២ដល់២៦កុម្ភ: ឆ្នាំ២០១៨ នៅទីលានប្រកួតនាវិទ្យាល័យហ៊ុនសែនខ្លាកូននាក្រុងសិរីសោភ័ណ។
លោក ឈួរ ប៊ុនរឿង បន្តថា : ជាលទ្ធផល ក : ប្រភេទកីឡាអត្តពលកម្ម ៖ ១- រត់ល្បឿន ៦០ ម កុមារីលេខ១ ផន កញ្ញា មកពីស្រុកអូជ្រៅ។ ២- កុមារា លេខ១ ហុក សីុណាត មកពីស្រុកអូរជ្រៅដែរ។ ៣- លោតកម្ពស់ កុមារី លេខ១ សឿង ស្រីភាស មកពីស្រុកថ្មពួក ។ ៤- កុមារា លេខ១ ឃួន ឃីម មកពីស្រុកថ្មពួកដែរ។ ៥-លោតចម្ងាយ. កុមារី អៀត សុភី មកពីស្រុកអូរជ្រៅ ។៦- កុមារា ជាម សៀវធិញ មកពីស្រុកស្វាយចេក។ ៧- រត់ចម្ងាយ ៦០០ម កុមារី លេខ១ នូវ ណារី មកពីក្រុងសិរីសោភ៍ណ ។៨- រត់ចម្ងាយ ១.០០០០ ម កុមារា លេខ១ ឌី ប៊ុនឆែម មកពីស្រុកម៉ាឡៃ។ ៩- ដើរចម្លាយ ១.០០០ម កុមារី ឡៃ សៃញូត មកពីស្រុកថ្មពួក ។និងដើរចម្ងាយ ៣.០០០ម កុមារា លេខ១ វុត វ៉ាន់ណយ មកពីស្រុកមង្គលបូរី។
ខ- ប្រភេទកីឡាបាល់ទះ ៖ ផ្នែកកុមារី លេខ១ មកពីស្រុកព្រះនេត្រព្រះ ។ផ្នែកកុមារា លេខ១ ក្រុងសិរីសោភ័ណ ។
និងគ- ផ្នែកកីឡាបាល់ទាត់ ៖ ផ្នែកកុមារី លេខ១ មកពីស្រុកថ្មពួក ។ផ្នែកកុមារា. លេខ១ មកពីក្រុងប៉ោយប៉ែត ។
ចំណែកលទ្ធផលកីឡាសិស្សមធ្យមសិក្សាវិញ ក- ប្រភេទកីឡាអត្តពលកម្ម ១- រត់ល្បឿន ៨០ម នារី លេខ១ ម៉ាប់ ស៊ីណា មកពីស្រុកថ្មពួក។ ២-រត់ល្បឿន ៨០ម កុមារ លេខ១ បឿន សិលា មកពីស្រុកមង្គលបូរី។ ៣-លោតកម្ពស់ នារី លេខ១ សូម រក្សា មកពីស្រុកមង្គលបូរី។ ៤- លោតកម្ពស់ បុរស លេខ១ ជា សុធារ៉ា មកពីក្រុងប៉ោយប៉ែត ។ ៥- លោតចម្ងាយ នារី លេខ១ ចិត្រ សៀងហៃ មកពីស្រុកមង្គលបូរី ។ ៦ – លោតចម្ងាយ បុរស លេខ១ សុន ជាវៃ មកពីស្រុកមង្គលបូរី ។៧ – ចោលដុំដែក នារី លេខ១ លឿម លក្ខិណា ស្រុកមង្គលបូរី។ ៨- ចោលដុំដែក បុរស លេខ ១ លាង តុង ស្រុកអូរជ្រៅ ។៩ – រត់ចម្ងាយ ៣គម នារី អ៊ុន ស្រីម៉ុច ស្រុកអូរជ្រៅ ។១០- រត់ចម្ងាយ ៣គម បុរស លេខ១ បូ វណ្ណះ ក្រុងសិរីសោភ័ណ ។១២-ដើរចម្ងាយ. នារី ណាន ស្រីនាថ ស្រុកអូរជ្រៅនិង១២- ដើរចម្ងាយ បុរស លេខ១ សឿម សិន ស្រុកអូរជ្រៅ។ ខ- ប្រភេទកីឡាបាល់ទះ ៖ ផ្នែក នារី លេខ១ ស្រុកមង្គលបូរី ។ផ្នែកបុរស លេខ១ ក្រុងប៉ោយប៉ែត ។ គ- ប្រភេទកីឡាបាល់ទាត់ ផ្នែកនារី លេខ១ ក្រុងប៉ោយប៉ែត និងផ្នែកបុរស លេខ១ ក្រុងប៉ោយប៉ែត ។ និងគ- ប្រភេទកីឡាបាល់បោះ លេខ១ ក្រុងសិរីសោភ័ណ ។លេខ២ ក្រុងប៉ោយប៉ែត ។
លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានកោតសរសើរចំពោះប្រតិភូកីឡាស្រុកក្រុង ដែលដឹកនាំកីឡាករជាកុមារ យុវតីនិងយុវជនជាសិស្សបឋមសិក្សា មធ្យមសិក្សាមកប្រកួតដោយបានគោរពគោលការណ័ និងបទបញ្ជានៃការប្រកួតកីឡាបានត្រឹមត្រូវ និងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដដើម្បីបានលទ្ធផលបច្ចេកទេសរបស់ខ្លួនស្របតាមសមត្ថភាពដោយមិនគិតតែឈ្នះឬចាញ់។
លោក ឈើយ ចាន់ណា មានប្រសាសន៍បន្តថា: សក្តីភាពនេះ ក៏បានបង្ហាញថាក្មួយៗកីឡាករ ការិនី យល់ច្បាស់នូវមនសិការកីឡា និងបានផ្សារភ្ជាប់យ៉ាងជិតស្និតនូវចំណង សាមគ្គីភាព ភារតភាព និងការយោគយល់គ្នាដែលជាគំរូដ៏ល្អមួយសម្រាប់អនាគតប្រទេសផងយើង។
លោកក៏ទទួលស្គាល់ការខិតខំរបស់គណកម្មការបច្ចេកទេសទាំងអស់ដែលបានប្រឹងប្រែងតាំងពីថ្ងៃដំបូងរហូតថ្ងៃបញ្ចប់នេះ ហើយមន្ត្រីនិងលោកបានផ្តល់ពានរង្វាន់និងសម្ភារៈថវិកាដល់ជ័យលាភីនិងអ្នកពាក់ព័ន្ធ៕ ដោយ ៖ បន្ទាយ