Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​រាជធានី​ភ្នំពេញ ការគ្រប់គ្រង​មុខសញ្ញា​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​រាជធានី គ្រប់គ្រង​មុខសញ្ញា​នេះ​បានល្អ​ប្រសើរ​

​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹងថា គិត​មកដល់​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​រាជធានី​ភ្នំពេញ​ការគ្រប់គ្រង​មុខសញ្ញា​កូ​វីដ​–១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្រុមការងារ​ចម្រុះ​របស់​យើង​គ្រប់គ្រង​មុខសញ្ញា​នេះ បាន​យ៉ាង​ល្អ​ហើយ ខណៈ​ដែរ នៅ​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ចំនួន​៧៨ ដែល​យើង​បាននិងកំពុង​គ្រប់គ្រង ដោយ​បិទ​ការចេញ ចូល​ដើម្បី​សុវត្ថិភាព​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​–១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អាជ្ញាធរ​រាជធានី ជាមួយនឹង​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​–១៩ យើង​អនុវត្ត​ការងារ​នេះ​បាន​យ៉ាង​ល្អ ដោយ​មិនបាន​បិទ​រាជធានី​ភ្នំពេញ​ទាំងមូល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប្រទេស​នោះទេ គឺ​យើង​បាន​បិទ​តែ​ទីតាំង​ដែល​ប្រឈម​ខ្លាំង​តែប៉ុណ្ណោះ ហើយ​សេដ្ឋកិច្ច​របស់​យើង​នៅ​រក្សា​ដដែល​។​

លោក​ឃួ​ង ស្រេង​បន្តថា ការអនុវត្ត​ការងារ​បាន​យ៉ាង​ល្អ​និង​ជោគជ័យ​កន្លងមកនេះ គឺ​ដោយសារតែ​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ របស់​យើង​បាន​បំពេញការងារ​ដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​ទៅតាម​ការណែនាំ​របស់​ស​ម្ដេច​តេ​ជោ ។ តែ​អ្វី​ដែលជា​កត្តា​ជោគជ័យ​បំផុត​នោះ គឺ​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ។

ជាក់ស្តែង​នៅពេល​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​–១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ខណៈ ដែល​ក្រុមការងារ​ទៅយក​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​–១៩​នោះ ប្រជាពលរដ្ឋ​ក្បែរ​ខាង តែង​បាន​ផ្តល់ព័ត៌មាន​ជុំវិញ​ជនសង្ស័យ​ទាំងនោះ ថា​ជនសង្ស័យ​នោះបាន​ទៅ​ទីនេះ ទីនោះ ដែល​អាចអោយ​យើង​គ្រង​មុខសញ្ញា​នេះ​បានល្អ​និង​ជោគជ័យ ពោលគឺ​កាលពី​ថ្ងៃទី​២៤ កុម្ភៈ អ្នកមាន​វិជ្ជមាន​កូ​វីដ​–១៩ នៅ​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ១​ថ្ងៃ​មាន​រហូតដល់​៦៥​នាក់ តែ​សម្រាប់​ថ្ងៃទី​០១ មីនា​នេះ អ្នកមាន​វិជ្ជមាន​កូ​វីដ​–១៩ នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ បាន​ថយ​ចុះមក​ត្រឹម​ចំនួន​ត​៩​នាក់​ប៉ុណ្ណោះ​។​ការលើកឡើង​ខាងលើនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​ពិធី​សំ​ណា​ល​និង​ពិភាក្សា​ការងារ ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal group និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធនាគារ Wing នា​ព្រឹក​ថ្ងៃទី​០១​មីនា​នេះ ខណៈ​អ្នកឧកញ៉ា គិត ម៉េង ប្រគល់​ថវិកា ១០០០០០ ដុល្លារ​សហរដ្ឋអាមេរិក ដល់​មូលនិធិ​ត្រីចក្រយាន​កម្ពុជា (​ស៊ីក្លូ​) នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​អ្នកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់ថា មូលនិធិ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ការរួមចំណែក​ដល់​ជីវភាព​អ្នកធាក់ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ជីវភាព នៅមានកម្រិត​ឲ្យ​ទទួលបាន​ការហូបចុក និង​ការរស់នៅ​ដោយ​សមរម្យ​។​​

ក្នុងឱកាស​នោះដែរ អ្នកឧកញ៉ា គិត ម៉េង បាន​កោតសរសើរ ចំពោះ​ការដឹកនាំ​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បណ្តា​ខណ្ឌ​ទាំង ១៤ ដែល​បាន​ជួយ​គិតគូរ​ពី​សុខភាព ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីត​–១៩ និង​ម្យ៉ាងទៀត ក៏​ជួយ​សម្របសម្រួល​ដល់​វិស័យ​ឯកជន ក្នុងការ​ប្រក​បរបរ​រកស៊ី​ក្នុង​រាជធានី​ភ្នំពេញ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×