Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សន្តិសុខ​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក ទទួលបាន​អំណោយ​លើកទឹកចិត្ត​ពីស​ម្តេច​តេ​ជោ​

​ភ្នំពេញ​៖ កម្លាំង​សន្តិសុខ​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​ការពារ​ទប់ស្កាត់​កុំឱ្យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រត់​គេចវេស និង​ប្រជាពលរដ្ឋ​ដែល​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ នៅក្នុង​រាជធានី​ភ្នំពេញ សរុប​ជាង​១​ពាន់​នាក់ ទទួលបាន​អំណោយ​លើកទឹកចិត្ត​ជា​គ្រឿ​ឧបភោគ បរិភោគ និង​សម្ភារៈប្រើប្រាស់​សម្រាប់​ការពារ​ជំងឺ​កូ​វីដ​១៩ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​អំណោយ​ទាំងនោះ​បានផ្តល់​ជូន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​សរុប​៩៣០​នាក់ ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាមរយៈ​ស្នងការរង​ដែលជា​តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចែកជូន នៅ​គោលដៅ​ទាំង​១១​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ រួ​មានៈ​ម៉ាស់​ចំនួន​២៧២​ប្រអប់​,​ចែ​ល​លាងដៃ​៩៣០​ដប​,​ទឹក​សុទ្ធ​២៧២​កេស​និង​មី​កំប៉ុង​ចំនួន​២១៧២​កំប៉ុង​។​
​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៨៥​គ្រួសារ នៅ​ភូមិ​ជង្រុក និង​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទទួលបាន​សាច់ជ្រូក​ដែលជា​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ហែម ដា​រិ​ទ្ធិ ដោយ​ក្នុង​០១​គ្រួសារ​ទទួលបាន​សាច់ជ្រូក​០១​គីឡូក្រាម ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​ប្រជាពលរដ្ឋ​ចំនួន​៨៥​គ្រួសារ​នោះ​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ប្រមាណ​ជិត​១​សប្តាហ៍​មកហើយ​នោះ​។​ក្រោយពី​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​។​

​សូមបញ្ជាក់ថា នគរបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ប្រើប្រាស់​កម្លាំង​សរុប​ជាង​៦០០​នាក់ ការពារ​គោលដៅ​ជាង​៧០​កន្លែង ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​រាជធានី​ភ្នំពេញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ដែលជា​ការអនុវត្ត​លើ​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ឱ្យមាន​ការពង្រឹង​សន្តិសុខ​ឱ្យបាន​គត់​មុត​ដើម្បី​ទប់ស្កាត់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ចង់​គេចវេស​មិន​ចង់​អនុវត្តតាម​វិធាន​ក្រសួងសុខាភិបាល​កម្ពុជា​ដែលជា​បញ្ហា​ប្រឈម​បង្ក​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×