ខេត្តកំពត ៖ ការចាក់វ៉ាក់សាំងជូនដល់មន្ត្រីនគរបាលចំណុះស្នងការដ្ឋានខេត្ត និងកម្លាំងរបស់អធិការដ្ឋានក្រុhងកំពត ប្រមាណសរុបជាង៦០០នាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ជា លើកដំបូងដោយចាប់ផ្តើមដំណើរការពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០២១តទៅ។
យោងតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ ប្រាប់សារព័ត៌មាន ថានៅ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ មន្ត្រី នគរបាលក្នុងស្នងការដ្ឋានខេត្ត និងកម្លាំងនៃអធិការដ្ឋា នក្រុង កំពតជាង៦០០នាក់ បានមកទទួលការ ចាក់វ៉ាក់សាំងកូវីដ១៩ នាមន្ទីរពេទ្យ បង្អែកខេត្តកំពត។ ដោយឡែក កម្លាំងតាមអធិការដ្ឋាន នគរបាលស្រុកនានា នឹងបានទទួលការចាក់វ៉ាក់សាំ ងដូចគ្នានេះនៅស្រុក សាមី រៀងៗខ្លួន។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា នេះជាភ័ព្វវាសនាសម្រាប់កម្លាំងនគរ បាលខេត្តកំពត ដែលសម្តេច តេជោបានផ្តល់ជូននូវការចាក់វ៉ាក់សាំងមុនគេដើម្បីបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមនាថ្ងៃដំបូងនេះ ឯកឧត្តម ជាវ តាយ អភិបាល ខេត្តកំពតបានមានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចជាគ្រឹះដ៏សំខាន់ក្នុងការរក្សាក្តីសុខសាន្តជូនប្រជាពលរដ្ឋទូទៅ។ ម្ល៉ោះហើយទើបប្រមុខរាជ រដ្ឋាភិ បាលមានការយកចិត្តទុកដាក់ជា ពិសេសលើបញ្ហាសុខភាពរបស់ កងកម្លាំងប្រដាប់ អាវុធជា អាទិភាពចម្បង។
ឯកឧត្តមអភិបាលខេត្តក៍បានក្រើនរំលឹកថា គ្រប់អ្នកទទួលបានការ ចាក់វ៉ាក់សាំងនេះហើយ ចាំបាច់ ត្រូវតែ អនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួនបំផុត។ បើមិនដូច្នោះទេ ប្រសិទ្ធ ភាពនៃវ៉ាក់ សាំង នឹងមិនទទួលបានដូចក្តីរំពឹងទុកនោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំពតបានបញ្ជាក់ថា មន្ទីរសុខាភិបាល ខេត្តបាន ទទួល វ៉ាក់ សាំងកូវីដ១៩ ស៊ីណូហ្វាម ពីក្រសួង សុខាភិបាលចំនួន ៦.០០០ដូស ដែលអាច ចាក់បាន សម្រាប់ មនុស្ស៣.០០០នាក់។ វ៉ាក់សាំងនេះនឹងចាក់ជូនមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងអាជ្ញាធរ ជួរមុខចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១តទៅ។
ដំណើរការចាក់វ៉ាក់សាំងនឹងធ្វើទីតាំង ៥កន្លែង រួមមាន ១. មន្ទីរពេទ្យបង្អែកខេត្តកំពត, ២. មន្ទីរពេទ្យ បង្អែក ឈូក, ៣. មន្ទីរពេទ្យបង្អែកអង្គរជ័យ, ៤. មន្ទីរពេទ្យបង្អែកកំពង់ត្រាច និង ៥. មន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែនកោះស្លា៕ រក្សាសិទ្ធិដោយ៖CEN



