Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងនេះ​មិនធម្មតា​ទេ ! លោក ស្រី ចំរើន ចេញមុខ​ស្នើ​ឯកឧត្តម ហ៊ីង ប៊ុន​ហៀ​ង បើក​ការស្រាវជ្រាវ​រក​អ្នកចេញ​កាត​ក្លែងក្លាយ​ឲ្យ​មេ​ឧក្រិដ្ឋជន ព្រោះ​មូលហេតុ​….


​ភ្នំពេញ ៖ ក្រោយពី​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រកឃើញ​ផ្ទះជួល​របស់​មេខ្លោង​ឧក្រិដ្ឋជន​ចាប់ជំរិត​ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ មាន​រក្សាទុក​បន្ថែមទៀត​នូវ​អាវុធ​៖ កាំភ្លើង​វែង ម៉ាក M16 ចំនួន ០១​ដើម​, គ្រាប់កាំភ្លើង​ចម្រុះ​ចំនួន ១៦ គ្រាប់ និង​ស្រោម​អាវុធខ្លី ម៉ាក K54 ចំនួន ០១ រួចមក ក៏បាន​ធ្វើ​ឲ្យ​មហាជន​កាន់តែ​នាំគ្នា​លើកឡើង​ជា​ចម្ងល់​ថា «​ជា​កងកម្លាំង​ក្លែងក្លាយ ក្លែងក្លាយ​អី​ចូល​បន្ទាយ​ស្រួលៗ​ម្ល៉េះ​? ក្លែងក្លាយ​អី បង្ហោះ​រូបថត​ជាមួយ​មេៗ​តា​ញឹក​? ក្លែងក្លាយ ចុះ​សក្តិ​នរណា​ជា​អ្នក​បំពាក់​ឱ្យ​មនុស្ស​ក្លែងក្លាយ​ម្នាក់នេះ​?»​។​

​ជាមួយនឹង​ចម្ងល់​ដែល​មហាជន​លើកឡើង​នេះ​ផងដែរ ក្នុងនោះ លោក ស្រី ចំរើន ក៏បាន​ចេញមុខ​ស្នើ​ឯកឧត្តម ហ៊ីង ប៊ុន​ហៀ​ង បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​រក​អ្នកចេញ​ប័ណ្ណ​ក្លែងក្លាយ​ឲ្យ​មេ​ឧក្រិដ្ឋជន អ៊ឹម សុវណ្ណ​រិ​ទ្ធ​។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ស្រី ចំរើន បាន​សរសេរ​រៀបរាប់​យ៉ាង​ចាក់​ដោត​ថា​៖ «​ខ្ញុំបាទ​គោរព​ស្នើ​ផ្ទាល់​ជូន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ដើម្បី​បើក​ការស៊ើបអង្កេត​ពិសេស​បន្ទាន់ ករណី​ឧ​ក្រិដ​កម្ម នៃ​ផែនការ​ជំរិត​ប្លន់​ដោយ​ប្រដាប់អាវុធ ។​

​ខ្ញុំបាទ​ជឿជាក់​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល ព្រោះ​រឿងនេះ​ជា​រឿង​បុគ្គល​សុទ្ធសាធ មិនមែន​អង្គភាព ឬ​អង្គការ​ចាត់តាំង​ឡើយ​។ ស្នងការ នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ត្រូវ​ទទួលស្គាល់​សកម្មភាព​គាត់​ក្នុង​អង្គភាព និង​បញ្ជាក់​ពីស​មាស​សភាព​គាត់​ឡើងវិញ ។ ហើយ​ស្រាវជ្រាវ​រក​អ្នក​ដែល​ចេញ​កាត​ក្លែងក្លាយ អោយ​មេ​ឧ​ក្រិដ​កម្ម​នោះ ដើម្បី​កុំ​ឲ្យ​មាន​លើក​ទី​២​ទៀត ក្នុង​អង្គភាព​។​

​តែ​សូម​សំដែង​ការសោកស្តាយ ដែល​ស្នងការ នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​ទ្វេ​ស​ប្រហែស ឲ្យ​មេ​ឧ​ក្រិដ​កម្ម​នោះ ប្រើប្រាស់​កាត​ក្លែងក្លាយ និង​ចេញចូល​បន្ទាយ ជាពិសេស ការពារ​ភូមិគ្រឹះ​សម្តេចនាយក រដ្ឋមន្ត្រី​បាន​។ របាយការណ៍ ក៏ដូចជា​ការឆ្លើយតប មិន​ស្របតាម​បច្ចេកទេស​រដ្ឋបាល និង​បទបញ្ជារ​ផ្ទៃក្នុង​នៃ​បញ្ជាការដ្ឋាន​នៃ​កង​អង្គរក្ស រវាង​ជនល្មើស និង​អង្គភាព ជូន ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​ថ្នាក់ដឹកនាំ នេះ​ជាការ​ទ្វេ​ស​ប្រហែស​ដ៏​ធំ​មួយ របស់​ថ្នាក់ក្រោម ។​

​ហេតុអ្វី​ចាំបាច់ ស្រែក​បញ្ជារ​បាញ់សម្លាប់​ទាំងអស់ (​យោង​វីដេអូ​) មិនទាន់​ឃើញ​ឧ​ក្រិដ​ជន​បាញ់​តដៃ ទាំង​ដែល​ផែន​ការរៀប​ជាច្រើន​ថ្ងៃ​ហើយ បន្ទាប់ពី​បាន​ផ្ទៃក្នុង​ពី​តៃកុង​ឡាន​ថ្មី​? ហេតុអ្វី​ផែនការ​ចាប់​ក្រុម​ឧ​ក្រិដ​ជននេះ ចាំបាច់​ត្រូវ​បាញ់សម្លាប់​? តើ​មេ​ឧ​ក្រិដ​ជន​នោះ​ជា​នរណា មាន​សិទ្ធិ​ប្រើ​កាត​ក្លែងក្លាយ​? ស្និទ្ធស្នាល​ជាមួយ​បុគ្គល​ណាខ្លះ នរណា​ខ្លះ​ពាក់ព័ន្ធ ស្នើការ​សហការ​ជាមួយ​ម្ចាស់ផ្ទះ ក្នុង​សំណុំ​រឿងនេះ​។ ហេតុអ្វី​មិនឃើញ​មុខ​មេ​ឧ​ក្រិដ​កម្ម​នោះ និង​កាត​សម្គាល់​ជាប់​ខ្លួន​?

​ជា​ចុងក្រោយ សូម​ស្នើ​បញ្ជាការដ្ឋាន​នៃ​កង​អង្គរក្ស នឹង​ពិនិត្យ​ចំពោះ សមាស​សភាព​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ ដែល​នេះ​ជា​រឿង​ធំ​បំផុត ថា​តើ​កម្លាំង​ណាខ្លះ​ប្រើប្រាស់​កាត​ក្លែងក្លាយ ហើយ​ចូល​ការពារ​ជាប់ ប្រមុខ​ថ្នាក់ដឹកនាំ ពោលគឺ​ហានិភ័យ​ខ្ពស់បំផុត សម្រាប់​ថ្នាក់ដឹកនាំ​។ ស​.​ច​.​រ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×