ភ្នំពេញៈ មនុស្សចំនួន ២៩៧នាក់បានស្លាប់ និងរបួសចំនួន ៨១៦នាក់ ក្នុងនោះធ្ងន់ចំនួន ៤៩៣នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៦២ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់។
របាយការណ៍បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៦២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៥៤២២៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៩៨៦២គ្រឿង និងរថយន្តចំនួន ១៤៣៦៤គ្រឿង (រថយន្តតូច ១១៦៧២គ្រឿង និងធំ ២៦៩២គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ




