Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធិន​កុំ​ជឿ​តាម​ពាក្យឃោសនា​អកុសល​របស់​ជន​អកតិ​មួយចំនួន អំពី​បញ្ហា​ការចាក់​វ៉ាក់សាំង​

​សៀមរាប​៖ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងប្រាប់ ដល់​មេបញ្ជាការ បញ្ជា​ការរង នាយទាហាន ពលទាហាន កងឯកភាព​ចំណុះ​យោធភូមិភាគ​ទី​៤ កុំ​ជឿ​តាម​ពាក្យឃោសនា​អកុសល​របស់​ជន​អកតិ​មួយចំនួន អំពី​បញ្ហា​ការចាក់​វ៉ាក់សាំង​នេះ ដោយ​បច្ចុប្បន្ន​ប្រទេស​យើង​ក៏​នៅមាន​ការខ្វះខាត​នូវ​ថ្នាំ​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ ។​

​នៅ​ថ្ងៃទី​០៣ ខែ មីនា ឆ្នាំ​២០២១ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ មេបញ្ជាការ បញ្ជា​ការរង នាយទាហាន ពលទាហាន ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៤ រួមទាំង​កងទ័ព​ការពារ​អាកាស និង វរៈ​នគរបាល​ការពារ​ព្រំដែន កងរាជអាវុធហត្ថ​ខេត្ត ក្នុងឱកាស​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥​។

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការ​យោធ​ភ​មិ​ភាគ​ទី​៤ និង ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​បញ្ជាក់ថា ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​នេះ ដោយមាន​កិច្ចសហការ​រវាង ក្រុមគ្រូពេទ្យ​ព្រះ​កេតុមាលា និង មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤ ដែល​បាន​ចាប់ដំណើរការ​ចាក់​លើក​ទី​១​ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ មកដល់ ថ្ងៃទី​០២ មីនា ២០២១​នេះ មាន​ចំនួន​សរុប ១៤​ពាន់​៨១៧​នាក់ ស្រី​៥៨៥​នាក់ ហើយ​អ្នក​មិនបាន​ចាក់​មាន​ចំនួន ៣៨៧​នាក់ ស្រី​១២៩​នាក់ ។

​សម្តេច​ពិជ័យ​សនា ទៀ បាញ់ បាន​ឲ្យ​ដឹង​ដែ​ថា កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​មុនគេ​នៅថ្ងៃនេះ មាន​ទាំង​មេ​បញ្ញា​ការ បញ្ជា​ការរង នាយទាហាន ពលទាហាន ជា​កងឯកភាព​ចំណុះ​យោធភូមិ​ភា​ទី​៤ ។ សម្តេច​ពិជ័យ​សេនា ក៏បាន​ជូនពរ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ដ៏​សំខាន់​នេះ រួមគ្នា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​យើង​»​។ ស្រប​ខណៈ ពេល​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ កំពុងមាន​ភាព​ធ្ងន់ធ្ងរ​នៅឡើយ​។ នៅក្នុង ស្ថានភាព​ពេលនេះ ក្រុមគ្រូពេទ្យ​ជា​កម្លាំង​ជួរមុខ​យ៉ាងសំខាន់​បំផុត ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចេញពី​ក្នុង​សហគមន៍ ក៏ដូចជា​ការ​ប្រឈម​ផ្ទាល់​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ ។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្តេច​ពិជ័យ​សេនា ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ បញ្ជា​ការរង នាយទាហាន ពលទាហាន ជា​កងឯកភាព​ចំណុះ​យោធភូមិ​ភា​ទី​៤ ត្រូវតែ​បង្កើន​យក​ការ​ទុកដាក់​ខ្ពស់ លើ​ការផ្សព្វផ្សាយ អប់រំ​នូវ​សេចក្តីណែនាំ និង វិធានការ​របស់​រាជ​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ត្រូវគោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន វិធានការណ៍ ៣​កុំ ៣​ការពារ ព្រមទាំង​ចូលរួម​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់​ជំងឺ​កូ​វី​-១៩ កុំ​ឲ្យ​មានការ​ឆ្លង​ក្នុង​សហគមន៍ សំខាន់​ក្នុង​កង​អង្គភាព​យោធិន និង កុំ​ជឿ​តាម​ពាក្យឃោសនា​អកុសល​របស់​ជន​អកតិ​មួយចំនួន អំពី​បញ្ហា​ការចាក់​វ៉ាក់សាំង​នេះ ដោយ​បច្ចុប្បន្ន​ប្រទេស​យើង​ក៏​នៅមាន​ការខ្វះខាត​នូវ​ថ្នាំ​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ ហើយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មិនទាន់បាន​គ្រប់រូប តែ​ទោះបីយ៉ាងណា​ក៏​រាជរដ្ឋាភិបាល​កម្ពុជា បន្តធ្វើ​ការចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ​។ សម្តេច​ពិជ័យ​សេនា​ក៏បាន​គូសបញ្ជាក់ថា គ្រប់​កងឯកភាព​ចំណុះ ឲ្យ​យោធភូមិភាគ​ទី​៤ ត្រូវ​បន្តធ្វើ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា និង ឲ្យ​បាន​ចប់​រួចរាល់​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​យើង ចូលមក​ដល់ និង សុំ​ឲ្យ​កងកម្លាំង​កងវិស្វកម្ម​លេខ ១៧៨​ស្ពាន​-​ថ្នល់ និង កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ក៏ត្រូវ បានទទួល​ការចាក់​វ៉ាក់សាំង​នៅ​យោធភូមិភាគ​ទី​៤​នេះ​ផងដែរ ។ ម្យ៉ាងទៀត​ក្នុងឱកាស​ពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ យើង​ខាងមុខ សូម​ឲ្យ​បងប្អូន​កងកម្លាំង​ទាំងអស់ ត្រូវធ្វើ​ការកាត់បន្ថយ​នូវ​ការជួបជុំ ព្រមទាំង​រក្សា​ឲ្យ​បាន​នូ​វគ​ន្លាត​សុវត្ថិ ភាព ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង ត្រូវធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ដោយ​សម្អាត​ដៃ​ដោយ​លាង​ទឹកនឹង​សាប៊ូ អាល់កុល ឬ ជែ​ល ជាដើម ។ ដើម្បី​ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ខាងមុខ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន ដល់ទី​បញ្ជាការ​យោធភូមិភាគ​ទី​៤ និង កងពលធំ​អន្តរាគមន៍​លេខ​២ ព្រមទាំង​កងឯកភាព​ចំណុះ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×