Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​របស់​ចិន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​បន្ទាប់ពី​ការវាយប្រហារ​ដោយ​កូ​វីដ​១៩

spot_img

​ការនាំចេញ​របស់​ប្រទេស​ចិន​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្ស​នេះ​។ នេះ​បើ​យោងតាម ទិន្នន័យ​ផ្លូវ​ការដែល បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ (៧ មីនា​)​។ ការនាំ​ចូល បាន​កើនឡើង ខ្លាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​វីរុស​កូ​វីដ​១៩ ដែល​បាន​ជួយ​ឲ្យ​កំណើន​ខ្លាំង​។​

​ការនាំចេញ​គ្រឿង​អេឡិចត្រូនិក​និង​វាយនភ័ណ្ឌ និង​ម៉ា​សបាន​ជួយ​ជំរុញ​ដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ដោយសារតែ​តម្រូវការ​ផ្គត់ផ្គង់​ពី​កន្លែងធ្វើការ​ពី​ផ្ទះ​និង​ឧបករណ៍​ការពារ​វីរុស​កូ​វីដ​១៩​។ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ការនាំចេញ​បាន​កើនឡើង ៦០,៦ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គិត​ចាប់ពី​ខែមករា​ដល់​ខែកុម្ភៈ​ដែល​លើសពី​ការរំពឹងទុក​របស់​អ្នកវិភាគ​ខណៈដែល​ការ​នាំចូល​កើនឡើង ២២,២ ភាគរយ​។​

​តួលេខ​គយ​ចុងក្រោយ​គឺ​ផ្ទុយស្រឡះ​ពី​ការធ្លាក់ចុះ​កាលពី​ឆ្នាំមុន​ប្រមាណ ១៧ ភាគរយ​នៃ​ការនាំចេញ​និង ៤ ភាគរយ​ធ្លាក់ចុះ​នៃ​ការ​នាំចូល​។ ប្រទេស​នេះ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​រាតត្បាត​វីរុស​កូ​វីដ​១៩ នៅមុន​ពេលដែល​មនុស្ស​ស្នាក់នៅ​និង​អាជីវកម្ម​មើលឃើញ​ការវិលត្រឡប់​មករក​ប្រតិបត្តិការ​យឺត​។ រដ្ឋបាល​គយ​បាន​និយាយថា បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន គឺ​ទំនងជា​បាន​ជំរុញ​ដល់​តួលេខ​ចុងក្រោយ ដោយនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​“ មូលដ្ឋានទាប​គឺជា​ហេតុផល​មួយ​សម្រាប់​ការកើនឡើង​កាន់តែ​ធំ​នៅ​ឆ្នាំនេះ​” ។​

​កាលពី​ថ្ងៃអាទិត្យ​ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​បាន​កើនឡើង ៥៤,១ ភាគរយ​ខណៈដែល​វាយ​ន​ភ័​ណ្ឌ​រួមទាំង​របាំងមុខ​បាន​កើនឡើង ៥០,២ ភាគរយ​។ រដ្ឋបាល​គយ​របស់​ចិន​បាន​និយាយថា​អតិរេក​ពាណិជ្ជកម្ម​ទូទៅ​របស់​ចិន​មាន​ចំនួន ១០៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក​៕
​ប្រភព​៖ AFP
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×